ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរស២នាក់ចងកធ្វើអត្តឃាតផ្សេងគ្នាក្នុងថ្ងៃតែមួយបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានរឿងហេតុបង្កការភ្ញាក់ផ្អើលមួយបានកើតឡើងដំណាលគ្នា ខណៈត្រូវបានក្រុមគ្រួសារប្រទះឃើញសមាជិករបស់ខ្លួន ចងកធ្វើអត្តឃាតក្នុងថ្ងៃតែមួយ ដែលហេតុការណ៍នេះ ត្រូវបានគេអះអាងថា បង្កឡើងដោយសារតែជំពាក់បំណុលគេច្រើនពេក និងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្រមទាំងមានវិបត្តិផ្លូវចិត្តផងនោះ ។

ប្រភពព័ត៌មានពីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅក្នុងមូលរបស់គាត់មានករណីចងកធ្វើអត្តឃាតចំនួន ១លើក ខណៈត្រូវបានក្រុមគ្រួសារជនរងគ្រោះប្រទះឃើញសាកសពសមាជិករបស់ពួកគាត់ នៅលើដើមខ្ទុំ ត្រង់ចំណុចខាងកើតផ្ទះចម្ងាយប្រមាណ ៤៣០ម៉ែត្រ ស្ថិតក្នុងភូមិឧញ្ញាមាន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះឈ្មោះ រុន ផាន ភេទប្រុស អាយុ ៥៤ឆ្នាំ មានប្រពន្ធឈ្មោះ ចែម ញ៉ាញ់ អាយុ ៤៧ឆ្នាំ មានកូនប្រុសស្រីចំនួន ៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ក្រោយសមត្ថកិច្ចពាក់ព័ន្ធសហការគ្នាចុះទៅពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងហេតុការណ៍ឃើញថា មូលហេតុពិតជាស្លាប់ដោយសារចងកពិតប្រាកដ ហើយអាចបណ្ដាលមកពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងមានវិបតិ្តផ្លូវចិត្តក៏ថាបាន ខណៈជនរងគ្រោះងើបចុះចេញផ្ទះក្នុងចន្លោះម៉ោង១២ ពាក់កណ្ដាលអធ្រាត្រ តែក្រុមគ្រួសារដើររកមិនឃើញ លុះព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើលបែបនេះ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងតាមប្រណៃណី ។

ដោយឡែក ប្រភពព័ត៌មានពីនគរបាល នៃអធិការដ្ឋាននគរបានស្រុកភ្នំក្រវាញឯណោះវិញ បានឲ្យដឹងដែរថា នៅក្នងមូលដ្ឋានរបស់គាត់មានករណីចងកធ្វើអត្តឃាត ១លើកផងដែរ ខណៈត្រូវបានក្រុមគ្រួសារប្រទះឃើញសាកសពសមាជិករបស់គាត់ ត្រង់ចំណុចដើមឈើលើខ្នងទំនប់សារាយជូរ ជ្រុងខាងត្បូងឈាងខាងកើតចម្ងាយប្រមាណជាង ៤ម៉ែត្រពីផ្ទះ ស្ថិតក្នុងភូមិ-ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះឈ្មោះ ភឿន ភេន ភេទប្រុស អាយុ ៣៥ឆ្នាំ មានប្រពន្ធ និងកូនស្រីចំនួន ២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ក្រោយសមត្តកិច្ចពាក់ព័ន្ធសហការគ្នាចុះទៅពិនិត្យ និងស្រាវជ្រាវឃើញថា ជនគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដ ហើយអាចបណ្ដាលមកពីជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងអ្នកភូមិច្រើនពេក ខណៈងើបចុះពីលើផ្ទះក្នុងចន្លោះម៉ោង១២ ពាក់កណ្ដាលអធ្រាត្រ តែក្រុមគ្រួសារដើររកមិនឃើញ លុះព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើលបែបនេះ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖