ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានធ្លាក់ពីលេីផ្ទះជាន់ទី៣ រងរបួសធ្ងន់ និងបាក់ដៃខាងឆ្វេង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១៣៦ ផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីឪពុករបស់ស្ត្រីរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្នានឲ្យដឹងថា កូនស្រីរបស់គាត់មានជំងឺជាប់នៅនឹងខ្លួន គឺជំងឺសរសៃប្រសាទ ។ នៅមុនពេលកេីតហេតុ កូនស្រីរបស់គាត់បានឡេីងទៅខាងលេីផ្ទះជាន់ទី៣ មិនដឹងថាឡើងទៅធ្វេីអ្វីនោះទេ លុះមួយសន្ទុះក្រោយមក ស្រាប់តែធ្លាក់ពីលេីផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ដៃខាងឆ្វេងផងដែរ ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ៕ ស រស្មី