ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយប៉ព្រិចភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយប៉ព្រិចភ្នែកយ៉ាងអាហោចអាធ័ម ខណៈត្រូវបានគេអះអាងថា បានកើតឡើងនៅគ្រាដែលគាត់កំពុងបំពេញតួនាទីស្រ្តីមេផ្ទះ(កិនម្សៅធ្វើនំបញ្ចុក) ពេលនោះបានយកដៃទៅអង្គៀកឌុយដោតព្រីភ្លើងទាំងដៃសើម។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ពុទ្ធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកវាលវែងបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហេង អួន អាយុ ៤៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថបន្តថា មូលហេតុស្រ្តីរងគ្រោះឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខាងលើ អាចនិយាយបានថា ដោយសារតែការធ្វេសប្រហែស ក៏អាចថាបានដែរ ពីព្រោះខណៈគាត់កំពុងកិនម្សៅក្នុងគោលបំណងធ្វើនំបញ្ចុក ហើយឌុយ និងព្រីភ្លើងវារលុង គាត់ក៏បានចាប់ឌុយអង្គៀកទាំងដៃមានសំណើមទឹកនោះ ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់យ៉ាងរន្ធត់បែបនេះតែម្តង ។

លោក វរសេនីយ៍ត្រី ពុទ្ធ ប៊ុនឈឿន បន្តទៀតថា ក្រោយកើតហេតុ កម្លាំងបានសហការគ្នា ចុះពិនិត្យ និងបានបំពេញនីតិវិធី ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី ៕ បឹុម ពិន

ae (1) ae (2) ae (3)


ចែករំលែក៖