ព័ត៌មានទាន់ហេតុការណ៍៖

ជនពិការជិះលើរទេះរុញត្រូវរថយន្តបើកបុកស្លាប់យ៉ាងវេទនា ហើយរថយន្តបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តត្បងឃ្មុំ៖ ជនពិការជិះលើរទេះម្នាក់បានស្លាប់គួរឲ្យអាសូរ ដោយសាររថយន្តបើកបុកហើយបើករត់គេចបាត់ស្រមោល មិនទទួលខុសត្រូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ134 លេខ135 ត្រង់ចំណុចមុខដីភូមិឈ្មោះលឹម ផាន្នី ភេទប្រុស ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមការឲ្យដឹងពីលោក ឡុង សារិន អធិការនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា មានរថយន្តធុនធំមិនស្គាល់ម៉ាកពណ៌ឈ្មោះ និងអស័យដ្ឋាន បើកមកបុករទេះជនពិការ ឈ្មោះ អ៊ែល ទិត ភេទ ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាជនអនាថា ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។ ចំណែករថយន្ត បេីករត់គេចបាត់។

ករណីនេះ ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវ អ្នកបង្កហេតុដើម្បីនាំខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានចាត់ចែងតាមការជាក់ស្តែង៕ វណ្ណះ

IMG_8454 IMG_8455 IMG_8456 IMG_8457


ចែករំលែក៖