ព័ត៌មានទាន់ហេតុការណ៍៖

ចងកធ្វើអត្តឃាតបានសម្រេចចោលកូន និងប្រពន្ធមានផ្ទៃពោះគ្រប់ខែ សង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសព ដោយយកខ្សែចងកព្យួរនឹងគុម្ពោធព្រៃ នៅខាងក្រោយផ្ទះអ្នកភូមិ បង្កការភ្ញាក់ផ្អើលទាំងព្រលឹមស្រាងៗ ដោយអ្នកខ្លះសង្ស័យបណ្ដាលមកពីមានជំងឺសរសៃប្រសាទ ប៉ុន្តែអ្នកខ្លះទៀតនិយាយថា មកពីបែកថ្នាំ ព្រោះជនរងគ្រោះកន្លងមក ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែរ តែអ្វីដែលសំខាន់នោះកូននៅតូច និងប្រពន្ធមានផ្ទៃពោះគ្រប់ខែទៀត ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាលសត្តឃាតខាងក្រោយផ្ទះអ្នកភូមិឈ្មោះ ភោគ សំភឿន ភេទប្រុស អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជាង ១០០ម៉ែត្រ ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលលលកសបង្ហើបថា ជនរងគ្រោះឈ្មោះ ជួ ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ មានប្រពន្ធមានផ្ទៃពោះគ្រប់ខែ និងកូនតូចម្នាក់ក្នុងបន្ទុកគ្រួសារ។ បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានសហការគ្នា ចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលជនរងគ្រោះ នាកន្លងមកត្រូវបានគេបង្ហើបថា ធ្លាប់ប្រើប្រាស់សារធាតុញៀន ប៉ុន្តែគាត់បានកែប្រែ និងផ្ដាច់មកដល់សព្វថ្ងៃ ហើយក៏មានជំងឺចំឡែកៗផងដែរ ជាអកុសល ស្រាប់តែជួបឧប្បត្តិហេតុបែបនេះ តែអ្វីគួរឲ្យសង្វេគនោះគឺក្រុមគ្រួសារ ។

ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះបានបំពេញនីតិវិធីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន

ae (1) ae (2)


ចែករំលែក៖