ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីបូជាសព សម្តេចវិបុលបញ្ញា សុខ អាន នៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។
ក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន នាព្រឹកនេះគឺមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ ឥស្សរជនរបស់រាជរដ្ឋភិបាលកម្ពុជា ព្រមទាំងក្រុមគ្រួសារសពជាច្រើននាក់ចូលរួមយ៉ាងច្រើនកុះករ។ ការទទួលមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងបុត្រធីតា ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជននយោបាយដ៏ប៉ិនប្រសព្វមួយរូប របស់រាជរដ្ឋាភិបាលកម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។
សូមអោយវិញ្ញាណក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ