ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងក្រឡាប់បង្កដោយខ្លួនឯងស្លាប់ម្នាក់ និងរងរបួសធ្ងន់ ស្រាលច្រើននាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃ២២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចារាចរមួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៩_១៧០ ស្ថិតនៅភូមិតាពៅ ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តម៉ាក ហ៊ីយ៉ានដាយពីរតោនកន្លះ ពណ៌ខៀវ ស្លាក់លេខ ភ.ព 3C7090 បង្កឡើងដោយខ្លួនឯង មានទិសដៅពីខេត្តព្រះសីហនុទៅកោះកុង មានល្បឿនលឿនដោយមេឃភ្លៀងខ្លាំងបង្កឲ្យរអិលក្រឡាប់មកខាងស្តាំដៃ ។

សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបរឈ្មោះ ប៉េន បូនី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបរមានទីលំនៅ ភូមិ ពងទឹក ឃុំ ស្តេចគង់ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត(របួលស្រាល) ។ ចំណែករួមដំណើរក្នុងរថយន្តមានចំនួន១០នាក់ ១-ឈ្មោះប៉េន សារិ ភេទស្រី អាយុ ៣៤ ឆ្នាំ(រងរបួសធ្ងន់បាក់ផ្លូវខាងស្តាំ)

២-ឈ្មោះ អ៊ុំ ផាត ភេទ ស្រី អាយុ ៦៦ឆ្នាំមុខរបរកសិករ(របួសស្រាល)

៣-ឈ្មោះ កែប ហឿន ភេទ ស្រី អាយុ ៦៤ឆ្នាំមុខរបរកសិករ(របួសស្រាល)

៤-ឈ្មោះ ពូ សារី ភេទ ប្រុសអាយុ៦៥ឆ្នាំមុខរបរកសិករ(របួសស្រាល)

៥-ឈ្មោះ ជួ សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស(របួសស្រាល)

៦- ឈ្មោះ អុក បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរសិស្ស(របួសស្រាល)

៧-ឈ្មោះ គឺ សិលាពេជ្រ ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស(របួសស្រាល)

៨-ឈ្មោះ គឺ សំរិទ្ធ ភេទប្រុស អាយុ ៦ឆ្នាំ(របួសស្រាល)

៩-ឈ្មោះ គឺ ស្រីលាភ ភេទ ស្រី អាយុ៤ឆ្នាំ(របួសស្រាល) អ្នកទាំងអស់រស់នៅភូមិ ពងទឹក ឃុំ ស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ជាមួយអ្នកបើកបរផងដែរ និង

ទី១០-ឈ្មោះជួប ផុន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពងទឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាសខេត្តកំពត (បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យ) ។

ក្រោយកើតហេតុ រថយន្តត្រូវបានប៉ូលិសចារាចរស្រុកព្រៃនប់យកទៅរក្សាទុក្ខដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ឆ្លាម សមុទ្រ

se (2) se se (1)


ចែករំលែក៖