ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៥គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ លោក វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បាននាំយកនូវអំណាយសង្រ្គោះបន្ទាន់របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត្យប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជាផ្តល់ជូនដល់បងប្អូនដែលរងគ្រោះដោយគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)ដែលបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួនប្រាំខ្នង នៅឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។

នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះជាម្ចាស់ផ្ទះរងគ្រោះលោក វ៉ី សំណាងបានលើកឡើងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនដែលរងគ្រោះ និង ងាយរងគ្រោះគ្រប់ពេលវេលាដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ជាក់ស្តែងដូចជាក្នុងពេលនេះប្រជាពលរដ្ឋយើងចំនួន៥គ្រួសារបានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតផ្ទះសម្បែងជាដើមគឺក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចដោយមានរូបលោកជាអភិបាលខេត្តបាននាំយកអំណោយរបស់កាកបាតក្រហមកចែកជូនដល់ដៃម្ចាស់ផ្ទះរងគ្រោះដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។

លោកវ៉ឺ សំណាងបន្តថា អំណោយរបស់កាកបាតកក្រហមដែលលោកនាំយកមកនាពេលនេះរួមមានគ្រួសាររងគ្រោះធ្ងន់ធ្ងរឈ្មោះ កង ចន្ថន ភេទស្រី អាយុ ៤៥ឆ្នាំ ផ្ទះ ខ្ពស់ ទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ រលំរាបដល់ដីខូចខាតទាំងស្រុងបានទទួលនូវអង្ករចំនួន៥០គីឡូក្រាម ថវិកា ២០០០០០រៀល ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ១ឡូ មុង១ ភួយ១ ខ្នើយ១ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដោយឡែកគ្រួសារដែលរងគ្រោះមធ្យមទទួលបានថវិកា ៥០០០០រៀល និងអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ១ឡូ មី១កេស និងគ្រឿងឧបភោគ បរិភោគដូចៗគ្នា ។ ជាមួយគ្នានេះផងដែរ លោកអភិបាល ក៏បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត្យចំពោះបងប្អូនដែលរងគ្រោះដោយបាតុភូតធម្មជាតិនេះផងដែរ ។

មានប្រសាសន៍បន្ត លោកអភិបាលថ្លែងថា អំណោយទាំងនេះមើលទៅហាក់បីដូចជាមានចំនួនតិចតួច តែវាអាចជួយសំរូលដល់ការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនបានមួយកំរិតដែរ ។ លោកអភិបាលបន្តថា ហេតុរណ៍នេះ លោកចាត់ទុកថា សំណាងល្អណាស់ ទៅហើយដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈ។

សូមរំលឹកថា កាលពីវេលាម៉ោង១៧និង២០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់ និងខ្យល់ កន្រ្តាកយ៉ាងខ្លាំងបណ្ដាលឲ្យខូចខាតផ្ទះ នៅភូមិ សំបួរ ឃុំ តាំងស្យា ស្រុកភ្នំស្រួច ដែលជារបស់ឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ កង ចន្ថន ភេទស្រី អាយុ ៤៥ឆ្នាំ ផ្ទះ ខ្ពស់ ទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ រលំរាបដល់ដីខូចខាតទាំងស្រុង។

២-ឈ្មោះ វ៉ង់ ភាព ភេទ ស្រី អាយុ ៣៥ឆ្នាំ ផ្ទះតៀមរបើកដំបូល

៣-ឈ្មោះ ឡាយ ចំរើន អាយុ ៥០ឆ្នាំ ផ្ទះតៀមរបើកដំបូលសង្កសី

៤-ឈ្មោះ កៅ សន ភេទប្រុស អាយុ ៣៧ឆ្នាំ ផ្ទះខ្ពស់ របើកដំបូលក្បឿង

៥-ឈ្មោះ ជី សូណាភេទ ស្រី អាយុ ២៩ឆ្នាំ ផ្ទះតៀមរបើកដំបូល សង្កសី ៕ សេនាស័ក្តិ

IMG_0670 IMG_0671


ចែករំលែក៖