ព័ត៌មានទាន់ហេតុការណ៍៖

៨នាក់រងរបួសដេករដូករណែល ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកឥដ្ឋឡើងជើងឡានដឹកទឹកកកមិនផុត

ចែករំលែក៖

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ក៏មានកម្មករឡតឥដ្ឋ ប្រុស ស្រីចំនួន៨នាក់ រងរបួសស្រាល ខណៈដែលរថយន្តដឹកឥដ្ឋ បើកជែងគ្នាជាមួយរថយន្តដឹកទឹកកក មួយបាំងកន្លះ បម្រុងឡើងជែង ប៉ុន្តែមិនផុត ទើបបណ្តាលឱ្យក្រឡាប់ផ្ងារជើងទាំងកំរោលម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរពេញផ្លូវជាតិលេខ៦ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនារសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ae (2)

រថយន្តដឹកឥដ្ឋ និង រថយន្តដឹកទឹកកកបើកជែងគ្នា បំរ៉ុងឡើងវ៉ា ប៉ុន្តែមិនផុតទើបបណ្តាលឱ្យរថយន្តដឹកឥដ្ឋនោះ ក្រឡាប់ផ្ងារជើងឡើងលើ

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ពួកគេបានឃើញរថយន្តដឹកឥដ្ឋ និង រថយន្តដឹកទឹកកកបើកជែងគ្នា បំរ៉ុងឡើងវ៉ា ប៉ុន្តែមិនផុតទើបបណ្តាលឱ្យរថយន្តដឹកឥដ្ឋនោះ ក្រឡាប់ផ្ងារជើងឡើងលើ ធ្លាក់ឥដ្ឋពេញចិញ្ចឹមផ្លូវ និងកម្មករ ប្រុស ស្រី មួយចំនួនបណា្តលឱ្យរបួសស្រាលទាំងព្រូនិងតៃកុងឡាន ផងដែរ។

តាមប្រភពពីសមត្ថកិច្ចស្រុកបានប្រាប់ថា បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរភ្លាម ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍មកឱ្យកម្លាំងនគរបាលជំនាញ ខណៈនោះកម្លាំងក៏បានចុះទៅមើលដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ប្រភពបានបន្តថា ក្រោយពីចុះដល់កន្លែងកើតហេតុហើយ កម្លាំងជំនាញ ក៏បានធ្វើការវាស់វែង រួចបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមភ្លាម។

ae (1)

បើតាមហេតុការណ៍ឡានក្រឡាប់នេះ អាចពុំមែនមកពីឡានដឹកទឹកកកកៀរនោះទេ ពីព្រោះឡានដឹកឥដ្ឋនេះខ្នាតធំ ហើយផ្ទុកទម្ងន់ធ្ងន់ ឯឡានទឹកកកកូរ៉េធុនតូចល្មមហើយស្រាល ពុំអាចកៀឱ្យក្រឡាប់ងាយៗនោះឡើយ

ចំណែកតៃកុងឡានដឹកឥដ្ឋធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3C5576 នោះបាននិយាយថា មុនពេលកើតហេតុ រូបគេកំពុងបើកបរពីទិសខាងកើតឆ្ពោះទៅលិច ក៏ស្រាប់តែមានរថយន្តធុនកូរ៉េ ដឹកទឹកកករបស់ក្រុមហ៊ុនយីហោ បឹងមាលា បើកស្របទិសហើយឡើងវ៉ា តែវ៉ាមិនផុតក៏បានខោករថយន្តរបស់ខ្លួន បណ្តាលឱ្យរ៉េចង្កូតទៅចិញ្ចើមថ្នល់ហើយក្រឡាប់ផ្ងារជើងតែម្តង។ ក្រោយពេលកើតហេតុរថយន្តបង្ក បានព្យាយាមបើករត់គេចទៅទិសខាងលិចបាត់ស្រមោល ។ ចំណែកអ្នកភូមិដែលបានជួយសង្គ្រោះកម្មករ បាននិយាយថា បន្ទាប់ពីកើតហេតុ គេឃើញក្រុមកម្មករ ប្រមាណជា៦នាក់ដេកសន្លប់រដូករណែលលើគំនរឥដ្ឋ ដោយអ្នកខ្លះត្រូវឥដ្ឋសង្កត់សន្លប់ស្តូកស្តឹងហើយពួកគាត់បាននាំគ្នាសែងយកទៅជួយសង្គ្រោះបឋម។ ចំណែកនារីម្នាក់ជាព្រូឡាន រួមទាំងតៃកុង បានហោះចេញពីកាប៊ីនឡានតាមកញ្ចក់មុខ ហើយរងរបួសស្រាល ។

ae (3)

កម្មករឡតឥដ្ឋ ប្រុស ស្រីចំនួន៨នាក់ រងរបួសស្រាល ខណៈដែលរថយន្តដឹកឥដ្ឋ បើកជែងគ្នាជាមួយរថយន្តដឹកទឹកកក មួយបាំងកន្លះ បម្រុងឡើងជែង ប៉ុន្តែមិនផុត

រីឯក្រុមអ្នកភូមិបានអះអាងប្រាប់ថា បើតាមហេតុការណ៍ឡានក្រឡាប់នេះ អាចពុំមែនមកពីឡានដឹកទឹកកកកៀនោះទេ ពីព្រោះឡានដឹកឥដ្ឋនេះខ្នាតធំ ហើយផ្ទុកទម្ងន់ធ្ងន់ ឯឡានទឹកកកកូរ៉េធុនតូចល្មមហើយស្រាល ពុំអាចកៀឱ្យក្រឡាប់ងាយៗនោះឡើយ។

បច្ចុប្បន្ន រថយន្តដឹកឥដ្ឋនោះ និងកម្មករ ប្រុស ស្រីទាំងអស់នោះ បានត្រឡប់ទៅ ផ្ទះវិញអស់ហើយ ខណៈសមត្ថកិច្ចជំនាញ សុំយកឡានមកទុក ដើម្បីរកម្ចាស់ឡានម្ខាងទៀត មកដោះស្រាយ ត្រូវបានខាងម្ចាស់ឡានដឹកឥដ្ឋ បដិសេធ មិនឱ្យយកមកទុកទេ រួចក៏ឱ្យរថយន្តមកស្ទួចយកទៅកន្លែងឡឥដ្ឋគេវិញ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចស្រុក ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖