ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ២នាក់ ឆែករកឃើញថ្នាំញៀនម៉ាទឹកកក១កញ្ចប់ ។
ករណីនេះកើតឡើងនៅវេលាម៉ោង២១ ថ្ងៃទី២៣ ខែមីនា នៅចំណុចផ្លូវបេតុង មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ឃាត់ខ្លួន ទី១ ឈ្មោះ នី ចាន់ណា អាយុ ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យបឹងព្រៃ រស់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងទី២ ឈ្មោះ គឿន ណុណ អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់ ក៏ចាប់ខ្លួនតែម្តងជាមួយម៉ូតូ១គ្រឿង
វត្ថុតាងចាប់យក ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យសារធាតុ១កញ្ចក់(ថង់តូច) និងម៉ូតូម៉ាកស៊្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ 1GB-8743។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំងបានជិះម៉ូតូល្បាតនៅតាមផ្លូវបេតុង រោងចក្រប៊ឺរី ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ ដោយមានការសង្ស័យ បានដេញឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំ១កញ្ចប់នៅនឹងខ្លួន ។

វត្ថុតាងចាប់យក ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យសារធាតុ១កញ្ចក់(ថង់តូច) និងម៉ូតូម៉ាកស៊្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ 1GB-8743
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនាំមកកាន់ផ្នែកជំនាញនៃអធិការខណ្ឌពោធិសែនជ័យ ដើម្បីសាកសួរនាំ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច