ព័ត៌មានទាន់ហេតុការណ៍៖

អកុសលក្មេងប្រុសអាយុ៨ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ៨ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងរន្ធត់ ខណៈឪពុកម្ដាយរបស់គេជាប់រវល់ទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើជាមួយនឹងជីដូនឲ្យជួយមើលថែ រួមទាំងការសិក្សាគ្រប់បែបយ៉ាងផងនោះ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើងឡើងកាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយមេទឹក ស្ថិតក្នុងភូមិ-ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ស៊ុំ ម៉ៃ អាយុ ៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

dr

នគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ស៊ុំ ម៉ៃ អាយុ ៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ

ប្រភពខាងលើបន្តថា កុមារារងគ្រោះបានស្នាក់នៅជាមួយជីដូនឈ្មោះ ជុំ អែម គ្រប់គ្រងមើលថែ ខណៈឪពុកឈ្មោះ ស៊ុំ ម៉ៅ អាយុ ៣០ឆ្នាំ និងម្ដាយឈ្មោះ សាន អុី អាយុ ៣២ឆ្នាំ បានទៅធ្វើការរកទទួលទាននៅប្រទេសថៃ ហើយជាអកុសលកុមារារងគ្រោះបានជូបការគ្រោះថ្នាក់គួរឲ្យរន្ធត់បែបនេះ។

ប្រភពដដែលបន្តទៀតថា ក្រោយកម្លាំងសហការគ្នាចុះត្រួតពិនិត្យរួចរាល់ មិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងៗនោះ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

 


ចែករំលែក៖