ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាភ្លេចច្បាប់ចរាចរណ៍ អស់១៥០ដុល្លារ រួចទុកពាក្យស្លោក «សូមបងប្អូនកុំយកតម្រាបតាមខ្ញុំ»

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីស្រវឹងជោកជាំជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍បានបុកបុរសម្នាក់ ហើយទាក់ពាក្យទាក់សំដីគ្នា បុរសស្រវឹងនោះ ក៏បានយកសោម៉ូតូទៅវៃបង្កឲ្យមានរបួសស្នាម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភ្លើងបំបែកសញ្ញាចរាចរណ៍២០០៤ កាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

image1

បុរសរងគ្រោះ ឈ្មោះ អ៊ុន យូហាន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

សមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ អ៊ុន យូហាន អាយុ៣៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបុរសបង្កដែលមានជាតិស្រវឹងក្នុងខ្លួននោះមានឈ្មោះ ថោង វុទ្ធី អាយុ២៣ឆ្នាំ មុខរបរអ្នកយាមនៅផ្សារអណ្តូង ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិក្រប៉ៅ ឃុំក្រប៉ៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

image2

បុរសបង្កដែលមានជាតិស្រវឹងក្នុងខ្លួននោះមានឈ្មោះ ថោង វុទ្ធី អាយុ២៣ឆ្នាំ មុខរបរអ្នកយាមនៅផ្សារអណ្តូង ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប

តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ធ្វើដំណើរដោយម៉ូតូ ម៉ាក់ scopy ពាក់ស្លាកលេខ ភ្នំពេញ 1FA-5897 ធ្វើដំណើរចេញពីផ្លូវម៉ៃដា២០០៤ ទៅផ្ទះនៅសំរោងអណ្តែត បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តាយផ្លូវ២០០៤ឆ្ពោះទៅផ្ទះនៅសំរោងអណ្តែតដោយបានឆ្លងកាត់ភ្លើងសញ្ញា ២០០៤ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភ្លើងសញ្ញានោះលោតពណ៌ខៀវ ហើយខ្លួនក៏បានបន្តដំណើរឆ្លងទៅមុខទៀត ភ្លាមនោះ ក៏ស្រាប់តែបុរសដែលបង្កហេតុនោះ បានធ្វើដំណើរពីជើងទៅត្បូងហើយមិនគោរពភ្លើងសញ្ញាទិសរបស់ខ្លួនទេ ហើយមកបុកប៉ះជាមួយគ្នា ហើយក៏ទាក់ពាក្យទាក់សំដីគ្នា បណ្តាលឲ្យជនបង្កទាញយកសោម៉ូតូមកក្តាប់នឹងដៃវៃចំក្បាលបណ្តាលឲ្យរងរបួស។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ដែលនៅគោលដៅនោះ បានបញ្ជូនភាគីទាំងពីរទៅប៉ុស្តិ៍នគរបាលកាកាបដើម្បីដោះស្រាយ។

image3

ជនបង្កហាក់បីដូចជាដឹងខ្លួនខុស បានសុំទោសទៅ ជនរងគ្រោះ និងព្រមសងថ្លៃព្យាបាល១៥០ដុល្លារដើម្បីបញ្ចប់រឿង និងទុកពាក្យមួយឃ្លាថា «សូមបងប្អូនកុំយកតម្រាបតាមខ្ញុំ»

នៅពេលដែលទៅដល់ប៉ុស្តិ៍នគរបាលកាកាប ជនបង្កហាក់បីដូចជាដឹងខ្លួនខុស បានសុំទោសទៅ ជនរងគ្រោះ និងព្រមសងថ្លៃព្យាបាល១៥០ដុល្លារដើម្បីបញ្ចប់រឿង ហើយសមត្ថកិច្ចបានណែនាំអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ដោយបន្សល់ទុកពាក្យមួយឃ្លាថា «សូមបងប្អូនកុំយកតម្រាបតាមខ្ញុំ» ៕ សុខាសែនជ័យ

 


ចែករំលែក៖