ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ៤-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2018 នៅតំបន់អាមេរិកខាងត្បូងកាលពីព្រឹកម៉ោងនៅកម្ពុជាថ្ងៃទី២៤ ខែមីនា ។
ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយមានឱកាសនាំមុខ ១-០ មុននាទីទី៨ ដោយកីឡាករ Edinson Cavani ខ្សែប្រយុទ្ធរបស់ក្លិប PSG ក្នុងបាល់ពិន័យប៉េណាល់ទី។ ប៉ុន្តែត្រូវក្រុមប្រេស៊ីលវាយបក៤គ្រាប់វិញ ដោយខ្សែបម្រើកីឡាករ Paulinho របស់ក្លិបចិន Guangzhou Evergrande ស៊ុតរកបាន២គ្រាប់តែឯងនៅនាទីទី១៨, នាទីទី៥២ ។ រីឯតារាឆ្នើមរបស់ប្រេស៊ីល Neymar របស់ក្លិប Barcelona បានស៊ុតគ្រាប់ទី៣ ឲ្យប្រេស៊ីល នាទីទី៧៥ ដែលជាគ្រាប់ប្រើបច្ចេកទេសឆ្កឹះរំលងអ្នកចាំទីដ៏អស្ចារ្យ និងគ្រាប់បាល់ទី៤រកបានដោយកីឡាករ Paulinho ដដែលនៅនាទីទី៩០ធ្វើឲ្យកីឡាកររូបនេះរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង។
ជ័យជម្នះនេះបានជួយក្រុមជម្រើសជាតិប្រេស៊ីលមាន៣០ពិន្ទុបន្តឈរលើកំពូលតារាង ខណៈដែលអ៊ុយរ៉ាហ្គាយមាន២៣ពិន្ទុឈរលេខ២ និងអាហ្សង់ទីនឈរលេខ៣ មាន២២ពិន្ទុក្រោយឈ្នះឈីលី ១-០ ក្នុងទឹកដី ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០១៧៖