ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ១ខ្នងសរុបទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់ជិត១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីព្រលប់ថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៧ មានភ្លើងឆេះផ្ទះពលរដ្ឋនៅក្រុមទី១៤ ភូមិប៉ោយយង់ ឃុំ តាពូង ស្រុកថ្មគោល បណ្តាលឲ្យខូចខាតសរុបទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ប៉ុន្តែមិនមានអ្នករងរបួសទេ ដោយករណីនេះសមត្ថកិច្ចសន្និដ្ឋានថា បណ្តាល មកពីទុស្សេចរន្តអគ្គិសនី ។

លោក ហៀង ប៊ុនថា អធិការរងស្រុកថ្ម គោលបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះ ផុន សុខា អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ កើតហេតុ ។ ផ្ទះនោះសាងសង់ពីឈើប្រក់ ស័ង្កសីទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ ។ ចំណែកទ្រព្យសម្បត្តិដែលខូចខាតមានលុយដុល្លារ២ពាន់ដុល្លារ ទូរទស្សន៍១គ្រឿងតម្លៃ៣០០ ដុល្លារ សៀវភៅគ្រួសារ១ក្បាល អត្ត សញ្ញាណប័ណ្ណនិងសម្ភារមួយចំនួនទៀត សរុប ការខូចខាតជិត១ម៉ឺនដុល្លារ។

លោកបានបន្តថា ក្រោយពេលមាន ភ្លើងឆេះផ្ទះភ្លាម សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅជួយបាញ់ ពន្លត់ដោយប្រើទឹកអស់ចំនួន២រថយន្ត ទើបរលត់ទៅវិញមិនឲ្យឆេះរាលទៅផ្ទះអ្នក ដទៃទេ តែយ៉ាងណាផ្ទះស្រ្តីរងគ្រោះបានឆេះអស់ទាំងស្រុង ៕ សហការី

bat1


ចែករំលែក៖