ឧបការី អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan De Mistura កាលពីថ្ងៃទី២៤ខែមីនា បានអំពាវនាវឲ្យ រុស្ស៊ី អុីរ៉ង់ និងទួរគី ចូលរួមសកម្មជាង នេះក្នុងការការពារ បទឈប់បាញ់នៅ ក្នុងប្រទេសស៊ីរី ។
លោក Staffan De Mistura បានអំពាវ នាវដូច្នេះក្នុងពេលដែល កិច្ចប្រជុំស្វែងរកសន្តិភាពនៅប្រទេសស៊ីរី ក្នុងទីក្រុងហ្សឺ ណែវ ប្រទេសសុិស មិនមានជំហានរីក ចម្រើននោះ។
លោក Staffan De Mistura បានង្ហាញ ក្តីសង្ឃឹមថា បទឈប់បាញ់នៅក្នុងប្រទេសស៊ីរីនឹងត្រូវបានអនុវត្តឲ្យបានឆាប់បំផុត ដើម្បីបញ្ចៀសការស្លាប់ពលរដ្ឋស្លូតត្រង់កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សនៅស៊ីរី (OSDH) បានឲ្យសឹងថាការវាយប្រហារតាមជើងអាកាសមួយ របស់កងទ័ពសម្ពន្ធមិត្តប្រឆាំងពួកអ៊ិស្លាម ជីហាដនៅស៊ីរីក្រោមបញ្ជាការអាមេរិក បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវិលយ៉ាង តិច៣៣នាក់។ ក្រសួងការពារជាតិអាមេ រិក បានគូសបញ្ជាក់ឲ្យដឹងដែរថា ”កងទ័ព សម្ពន្ធមិត្តនឹងបើកការអង្កេតមួយនៅលើការវាយប្រហារតាមអាកាស កាលពីថ្ងៃ អង្គារមុន។
យោងតាមអង្គការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី (OSDH)បញ្ជាក់ថា ការវាយប្រហារតាមជើងអាកាសមួយនៅភាគខាងត្បូងក្រុង Al-Mansoura ដែល ស្ថិតនៅក្រោមការត្រួតត្រារបស់អង្គការរដ្ឋអ៊ិស្លាមនៅ Raqqa ភាគខាងជើងប្រទេស បានសម្លាប់ជីវិតប្រជាជនស៊ីវិល៣៣នាក់។ នេះគ្រាន់តែជាតួលេខបណ្តោះអាសន្ន ប៉ុណ្ណោះ ដោយក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តតាមស្វែងរកជនដែលនៅរស់រានមាន ជីវិត។
អង្គការតាមដានសិទ្ធិមនុស្សនៅស៊ីរី ដដែលនេះ ដែលមានបណ្តាញព័ត៌មាន ដ៏ធំធេង បានចោទថា ជាការវាយប្រហារ របស់កងកម្លាំងសម្ពន្ធមិត្តក្រោមការបញ្ជា របស់អាមេរិក កាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារមុននោះ ដែលបានតម្រង់ការវាយប្រហារទៅលើសាលារៀនមួយកន្លែង ដែលជាទីស្នាក់ នៅរបស់ជនភៀសខ្លួន មកពីតំបន់ Raqqa មកពីHolms និង Alep។
ចំណែក កងទ័ពសម្ពន្ធមិត្តដែលដឹកនាំការវាយប្រហារប្រឆាំងពួក អ៊ិស្លាមជីហាដ នៅអុីរ៉ាក់ ធ្លាប់បានទទួលស្គាល់កាលពី ដើមខែមីនាមុនថា ការវាយប្រហារនានា របស់ខ្លួន បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវិលយ៉ាងតិចក៏២២០នាក់ដែរនៅក្នុង ប្រទេសទាំងពីរគឺនៅស៊ីរីនិងអុីរ៉ាក់ចាប់តាំង ពីឆ្នាំ២០១៤មក។ ក៏ប៉ុន្តែចំពោះក្រុមអ្នកសង្កេតការណ៍វិញ តួលេខខាងលើនេះគឺ ជាតួលេខដ៏ស្តួចស្តើង។ លើសពីនេះ ក្រុម អ្នកសង្កេតការណ៍ នៅតែមានការព្រួយ បារម្ភខ្លាំងជានិច្ច ពីព្រោះចំនួនជនរងគ្រោះ ស៊ីវិល នៅតែកើនចំនួនយ៉ាងច្រើនចាប់ តាំងពីដើមខែមីនា រួមទាំងការបាញ់ផ្លោង យ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ Raqqa។
ទន្ទឹមនេះ ក្រសួងការពារជាតិអាមេរិក ក៏បានជូនដំណឹងដែរថានឹងបើកការអង្កេតមួយទៅលើការវាយប្រហារទាំងអស់នេះ នេះបើយោងតាមអ្នកនាំពាក្យម្នាក់របស់ កងយោធាអាមេរិកកាលពីថ្ងៃពុធមុននេះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនោះដែរ បណ្តាញផ្សព្វផ្សាយព័ត៌មានបារាំងឈ្មោះ CNEWS បានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិបារាំងលោក Jean-Yves Le Drian ថ្លែងប្រាប់ថា “ បច្ចុប្បន្ននេះគេអាច និយាយថា ក្រុងRaqqaត្រូវបានឡោមព័ទ្ធ ហើយការប្រយុទ្ធដើម្បីដណ្តើមយកRaqqa មកវិញនោះនឹងត្រូវចាប់ផ្តើមនៅថ្ងៃខាងមុខ នេះ។ ក្រុង Rqaqa របស់ស៊ីរីជាមួយក្រុង Mossoul របស់អុីរ៉ាក់ ជាតំបន់ដែលកង កម្លាំងអ៊ីរ៉ាក់ដឹកនាំការវាយប្រយុទ្ធតាំងពីពាក់កណ្តាលខែតុលាឆ្នាំមុនមកម៉្លេះ ដើម្បីដណ្តើមយកពីការកាន់កាប់របស់អង្គការ រដ្ឋអ៊ិស្លាមមកវិញ។
ការប្រយុទ្ធគ្នាដើម្បីដណ្តើមយកក្រុង Raqqa ពីអង្គការរដ្ឋអ៊ិស្លាមមកវិញ នោះបើតាមការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង គឺជាការប្រយុទ្ធគ្នាមួយដ៏សែនលំបាក ក៏ប៉ុន្តែ វាជាការចាំបាច់ ពី ព្រោះនៅខណៈដែលតំបន់ទាំងពីរនេះ ត្រូវដណ្តើមបានមកវិញម្ខាងដោយកងទ័ពអ៊ីរ៉ាក់ និងម្ខាងទៀតដោយកងកម្លាំងប្រដាប់អាវុធអារ៉ាប់-គួដ គឺនៅពេលនោះហើយដែល អង្គការ រដ្ឋអ៊ិស្លាមពិតជាជួបនូវការលំបាកជាមិនខានឡើយ។
លោក Jean-Yves Le Drian បានគូស បញ្ជាក់ទៀតថា “មេដឹកនាំអង្គការរដ្ឋអ៊ិស្លាម Abou Bakr Al-Bagdadi សព្វថ្ងៃនេះ កំពុងជួបប្រទះនឹងភាពលំបាក ដូច្នេះយើងត្រូវតែបន្តដាក់សម្ពាធឲ្យ កាន់តែខាំ្លងថែមទៀតទៅលើពួកជីហាដ”។ រដ្ឋមន្ត្រីការពារជាតិបារាំងថែមទាំងបានបង្ហើបឲ្យដឹងជា មុនដែរថា លោកនឹងត្រូវអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមការប្រជុំមួយជាមួយសមភាគីអាមេរិកលោក James Mattis នៅថ្ងៃខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ថែម ទាំងថ្លែងសង្កត់ពាក្យទៀតថា” អង្គការរដ្ឋអ៊ិស្លាមនឹងត្រូវទទួលបរាជ័យ”ដោយលោក បានបញ្ជាក់ បន្ថែមទៀតថា”សកម្មភាពរួមគ្នាជាមួយនឹងកងកម្លាំងអុីរ៉ាក់និង កងទ័ពសម្ពន្ធមិត្តដែលមានបារាំងចូលរួមដែរនោះ ពិតជានឹងហុចលទ្ធផលចម្រើនទៅមុខជាមិនខាននៅក្នុងការវាយដណ្តើម យកទីក្រុង Mossoul។
ប្រទេសបារាំងដែលចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងពួក អ៊ិស្លាមជីហាដ មានយោធារបស់ខ្លួនចំនួន ១.៥០០ នាក់ ក្នុងនោះ គឺកងអាកាសយានិក-កងកាំភ្លើងធំនិងទីប្រឹក្សាជំនួយកម្លាំងទ័ពអុីរ៉ាក់៕ ម៉ែវសាធី