ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនបរទេសជិះកង់៣ ត្រូវកម្លាំងល្បាតខណ្ឌចំការមនក្របួចបាន២នាក់

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃ៣ ខែមេសា ឆ្នាំ២០១៧ ម៉ោង៩និង២០នាទីយប់ កម្លាំងខណ្ទចំការមន ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសជនបរទេសម្នាក់ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ៣១០ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ទចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតរបស់ខណ្ឌចំការមន កំពុងល្បាតលើផ្លូវ៣១០ក្នុងសង្កាត់បឹងកេងកង១ ក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា c110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF.4516 ស្រាប់តែធ្វើសកម្មភាពឆក់ពីបុរសជនបរទេសម្នាក់ ដែលកំពុងជិះម៉ូតូកង់បី ភ្លាមៗនោះជនរងគ្រោះ ក៏បានស្រែក ក៏ត្រូវកម្លាំងល្បាតរបស់ខណ្ឌចំការមនដេញចាប់ខ្លួនបានភ្លាមៗផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ កសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនចាត់ការតាមនីតិវិធីច្បាប់ ៕ ស រស្មី

image1 image2 image3


ចែករំលែក៖