ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានតាមចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់ប្តីប្រពន្ធ២នាក់បណ្តាលឲ្យបាត់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមនោះហើយ ។ នេះបើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ជនសង្ស័យ ម៉ុន តាអូន ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលស្រុកពញាឮ ចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១៨មោង៣០មានទី ថ្ងៃទី៤ ខែមេសា ។
ប្រភពពន្តថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង ៣០ នាទីកម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយនគរបាលស្រុកពញាឮ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុន តាអូន ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងបទល្មើសឃាតកម្ម ទៅលើជនរងគ្រោះ ឈ្មោះ សោម កែវនិងឈ្មោះ ម៉ុន ចាន់ថន ដែលប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង ៣០ នាទីព្រឹកស្ថិតនៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕ ថាច់ យ៉ាត