ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីឈ្មួញឈើ ឈ្មោះ សីុ ស ដឹកជញ្ជូនឈើម្រិញពីខេត្ត កំពង់ស្ពឺទៅច្រកបាក់ដៃ ខេត្តតាកែវ ហើយសកម្មភាពនេះត្រូវបានបែក ការណ៍រថយន្តឈើរបស់ សីុ ស ក៏ត្រូវបានយកទៅលាក់ បំពួននៅម្តុំភ្នំតាម៉ៅ ខេត្តតាកែវ និង ខកខានមិនបានឆ្លងទៅប្រទេសវៀត ណាមផងនោះ ។ ថ្មីៗនេះឈ្មួញឈើឈ្មោះ សីុ ស ជនជាតិវៀតណាមដែលត្រូវជាកូនប្រសាលោក ឆេង ឡុង ក៏ បានព្យាយាមឲ្យដៃជើងរបស់ខ្លួនយករថយន្តដឹកឈើម្រិញ និងគំនរឈើច្រើនទៀតយក ទៅលាក់ទុកនៅក្នុងចម្ការស្វាយមួយកន្លែងនៅជិតខ្លោងទ្វារវត្តតាសាល ឃុំុតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ករណីនេះ ត្រូវបានបែកការណ៍ដល់អភិ បាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថែម ទាំងបញ្ជាឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ ដោយ តាមដាន និងបង្រ្កាប ប៉ុន្តែខណៈ សមត្ថកិច្ចសុទ្ធតែធ្លាប់ពាក់ព័ន្ធនិងបានទទួលលាភសក្ការៈពីឈ្មួញឈ្មោះ សីុ ស ធ្លាប់ យកលុយជាក្បាលរថយន្តជាចំនួនម៉ែត្រគូប និងប្រចាំខែពួកគេក៏ព្យាយាមបង្ខំចិត្តភូតកុហកគណៈបញ្ជាការឯកភាពខេត្តថា មិនឃើញមានឈើ និងរថយន្តឈើរបស់ សីុ ស នៅក្នុងចម្ការស្វាយនោះឡើយ ។
គួររំលឹកថា សមត្ថកិច្ចជាច្រើនបានត្រូវ រូ៉វគ្នាជាមួយឈ្មួញឈ្មោះ សីុ ស ទាំងសកម្ម ភាព សីុ ស ផ្តល់លុយឲ្យក្រុមការងារនាំ ប្រជាពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅខេត្ត ពោធិ៍សាត់ក៏ដូចជាការប្រមូលទិញឈើនេះដើម ដើម្បីដឹកជញ្ជូនឈើទាំងនេះពីខេត្តពោធិ៍សាត់មកកាន់ខេត្តកំពង់ស្ពឺ ហើយដឹក បន្តពីខេត្តកំពង់ស្ពឺមកកាន់ខេត្តតាកែវដើម្បី ឆ្លងទៅប្រទេសវៀតណាមតាមច្រកបាក់ដៃ។ គេបានបញ្ជាក់ថា រាល់សកម្មភាពដឹក ឈើរបស់ឈ្មួញឈ្មោះ សីុ ស គឺមានការ សម្របសម្រួលរត់ការផ្លូវចេញពីខេត្តពោធិ៍សាត់មកដល់ខេត្តកំពង់ស្ពឺ ដោយឈ្មោះ ស្នាហើយរាល់ការដឹកចេញឈើពីខេត្តកំពង់ស្ពឺមកដល់ខេត្តតាកែវគឺមានស្រ្តីជើងខ្លាំងម្នាក់ឈ្មោះ ពៅ ។ ដោយឡែកការសម្រប សម្រួលរត់ការផ្លូវចេញពីខេត្តតាកែវឆ្ពោះ ទៅប្រទេសវៀតណាម គឺមានឈ្មោះ មីុ ជា អ្នកចាត់ចែងក្នុងនោះក៏មានឈ្មោះលោកស្នងការរងដែលត្រូវជាបងបង្កើតរបស់លោកអភិបាលនៃគណៈអភិបាលខេត្ត តាកែវក៏លូកដៃចូលយ៉ាងជ្រៅជាមួយបទ ល្មើសដឹកជញ្ជូនឈើម្រិញល្មើសច្បាប់ ។
ខេត្តតាកែវជាទីតាំងឈើឆ្លងកាត់បន្ត ទៅវៀតណាមដូចគ្នា និងច្រកតន់ហន់ ខេត្តកំពតនោះផងដែរ ហើយក៏ជាតំបន់ ដែលជាឈ្មួញឈ្មោះ សីុ ស ជាជនជាតិ វៀតណាម និងជាកូនប្រសាលោក ឆេង ឡុង ប៉ាវផ្តាច់ក្នុងការនាំឈើល្មើសនេះ ខណៈឈ្មោះ សីុ ស មានបងបង្កើតរបស់ ខ្លួនជាថៅកែឈើដ៏ធំនៅប្រទេសវៀតណាម ទិញច្បាប់ពន្ធគយដើម្បីចាំប្រមូលទិញឈើល្មើសច្បាប់ពីស្រុកខែ្មរ ។
តំបន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺបទ ល្មើសព្រៃឈើកើតមានពេញបន្ទុក ក្នុងនោះ មានសមត្ថកិច្ចជាច្រើនស្ថាប័នតែងស្រក់ទឹកមាត់ចាំទទួលយកផលពីឈ្មួញឈើល្មើសច្បាប់ដូច្នេះបើឈ្មួញឈើមុខ ដដែលៗ ហើយសមត្ថកិច្ចយកលុយពី ឈ្មួញឈើមុខ ដដែលៗចម្ងល់បានសួរថា តើការបង្រ្កាបបទល្មើសព្រៃឈើមានប្រសិទ្ធភាពទេ? បញ្ហាទាំងអស់នេះទាំងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធអាចនឹងដឹងដោយខ្លួន ឯងយ៉ាងពិតប្រាកដពីបទល្មើសដឹកជញ្ជូនឈើមិនចុះថយហើយសមត្ថកិច្ចណាខ្លះកំពុងពាក់ព័ន្ធនឹងបទល្មើសនេះ ៕ សេនាស័ក្តិ