ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងចង.កសម្លាប់ខ្លួននៅលើចុងត្នោតកម្ពស់៧ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានស្ត្រីជាអ្នកជិតខាងដើរប្រទះឃើញចង.កស្លាប់នៅលើចុងត្នោតកម្ពស់ប្រមាណ៧ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុត សៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមការបំភ្លឺពីឈ្មោះ ម៉ុត ទូច ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខែ្មរ មុខរបរ កសិករ ដែលត្រូវជាម្តាយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ១៨ និង៤០នាទី កូនប្រុសរបស់គាត់ឈ្មោះ ម៉ុត សៅ បានសុំលុយពីគាត់ជាម្តាយចំនួន១៥០០០រៀល ។ បន្ទាប់ពីបានលុយរួចមក កូនប្រុសរបស់គាត់បានស្រែកលាអ្នកភូមិតែមិនមានន៎ណាម្នាក់ចាប់អារម្មណ៍នោះទេ ហើយកូនប្រុសរបស់គាត់ក៏បានដើរចេញពីផ្ទះបាត់ទៅ ។ លុះមួយម៉ោងក្រោយមកទើបមានស្ត្រីម្នាក់រត់មកប្រាប់រូបគាត់ថា បានប្រទះឃើញកូនប្រុសរបស់គាត់ចង.កស្លាប់នៅលើចុងត្នោតទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។

សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកអង្គស្នួលបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចនគរបាល បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

srr srr (1) srr (2) srr (3) srr (4) srr (5)


ចែករំលែក៖