ភ្នំពេញ៖ តារាសម្តែងស្រី ឌួង ម៉ានិច្ច ត្រូវបានមិត្តភក្តិធ្វើឲ្យរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះតែនាងទទួលបានការផ្តល់ ជូននូវនំខួបកំណើតដែលរៀបចំយ៉ាង ពិសេស។ កម្មវិធីខួបកំណើតរបស់នាង ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានឡាវ ទីហ្វាង។
ពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់ឌួង ម៉ានិចមិនមានវត្តមានភ្ញៀវច្រើនចូល រួមទេគឺមានតែវត្តមានសាច់ញាតិនិងមិត្ត ភក្តិប្រមាណជាង១០នាក់ ប៉ុណ្ណោះចូល រួម។ តារាស្រីរូបនេះលើកឡើងថា នេះគឺជាឆ្នាំទី១០ហើយដែលនាងចូលប្រឡូក សិល្បៈជាមួយនឹងការតស៊ូខ្លាំង។ នាងថា អ្វីដែលនាងរំភើបចិត្តរហូតស្រក់ទឹកភ្នែកព្រោះតែសារជូនពរ និងធ្វើឲ្យភ្ញាក់ផ្អើល សម្រាប់សាច់ញាតិ និងមិត្តភក្តិជិតដិតខ្លាំងមួយចំនួន។ នាងថា នាងនឹកឃើញដល់គ្រាដែលចូលប្រឡូកសិល្បៈដំបូងជាមួយនឹងពាក្យជូនពររបស់អ្នកនៅជុំវិញខ្លួនឲ្យខំតស៊ូ ហើយពាក្យនេះនាងនៅតែឫលចេញពីក្រុមគ្រួសារនិងមិត្តភក្តិទាំងអស់ដដែល។ នាងបញ្ជាក់ដែរថា ជោគជ័យរបស់នាងគឺបានមកពីអ្នកនៅជុំវិញខ្លួន ហើយពួកគេនៅជាមួយនាងរហូតមិនដែលរត់ចោល នាងទោះមានបញ្ហាប្រឈមជាច្រើនក្តី។ នាងបញ្ជាក់ដែរថា ទោះគ្មានគូស្នេហ៍ សម្រាប់ធ្វើឲ្យរំភើបចិត្តប៉ុន្តែនាងមានក្តី ស្រលាញ់ពីម្តាយពីមិត្តភក្តិបងប្អូននិងមិត្ត រួមអាជីពហើយក៏គ្រប់គ្រាន់សម្រាប់នាងដែរ។ មិនមានវត្តមានសិល្បករចូលរួមក្នុងពិធីខួបកំណើតនាងច្រើននោះទេគឺមាន តែតារាចម្រៀងមាស សុខ សោភាដែល ជាសិល្បករបានចូលរួម។ តារាស្រីរូប នេះលើកឡើងថា កម្មវិធីខួបកំណើត ថ្ងៃនេះគឺមិត្តភក្តិជួយរៀបចំឲ្យមុនមួយ ថ្ងៃនៃថ្ងៃខួបកំណើតគឺថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នោះ។
ជុំវិញការរៀបចំពិធីខួបកំណើតដោយមិនមានវត្តមានសិល្បករដូចកម្មវិធីខួប កំណើតរបស់តារាដទៃ នាងបញ្ជាក់ថា ចូលចិត្តសិល្បៈ១០ឆ្នាំហើយនាងមិនដែលបានប្រារព្វពិធីខួបកំណើតម្តងនៅឡើយទេ។ នាងថាការងារសិល្បៈនាងរវល់ច្រើនពិសេសការសម្តែង ដែលជាហេតុមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតគូររៀបចំ ហើយនាងយល់ថា ខែនេះគឺជាពេលដែលសិល្បករជាច្រើនមមាញឹកនឹងការងារ ដូចនាងដែរទើបមិនហ៊ានរំខាន។ នាងរំពឹង ដែរថាឱកាសល្អនាងនឹងរៀបចំពិធីខួប កំណើតមួយដែលមានវត្តមានអ្នកសិល្បៈជាច្រើនចូលរួម ៕ វឌ្ឍនា