ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយាយៗ៤នាក់ លេង (បៀតង)ពេលគាត់ថា លេងកំដរការអផ្សុក

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីចំណាស់ៗចំនួន៤នាក់ ដែលនាំគ្នាសម្នំលេងល្បែងស៊ីសង(បៀតង)ខុសច្បាប់ក្នុងផ្ទះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ឲ្យដឹង។

ករណីឃាត់ខ្លួនស្រ្តីទាំង៤នាក់នេះធើ្វឡើងកាលពីម៉ោង២និង១០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ១៦ជ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ស្ត្រីទាំង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួននោះទី១-ឈ្មោះ ជា ង៉ា អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៦ជផ្លូវ រថភ្លើងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ(ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះសុខ ភា អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ។ ទី៣-ឈ្មោះ បូ ទូច អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះ ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៤-ឈ្មោះម៉ៅ ឯម អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះ ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនឈាន ទៅឃាត់ខ្លួនអ្នកលេងល្បែង(បៀតង)ខាង លើនេះគឺដោយសារមានប្រជាពលរដ្ឋបានរាយការណ៍ថាមានក្រុមញៀនល្បែងសុទ្ធតែស្រីៗចាស់ៗតែងតែពពាក់ពពូនគ្នាមកលេងបៀតងនៅចំណុចខាងលើកមានការរំខានដល់អ្នកជិតខាងស្ទើររាល់ថ្ងៃទើបលោក យឹម ដាវុធ នាយផ្នែកនគរបាល ព្រហ្មទណ្ឌខណ្ឌបានសុំយោលបល់ទៅលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នគរបាលខណ្ឌ ហើយលោកម៉ក់ ហុង ក៏បានបញ្ជាផ្ទាល់មកលោកវរសេនីយ៍ត្រី គួក សុខហួ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅបង្ក្រាបជាក់ស្តែង និងឃាត់បានអ្នកញៀនល្បែង៤នាក់ក្នុង ចំណោម៨នាក់ដកហូតបានបៀតងមួយ ចំនួនធំ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីចាស់ៗ ដែលញៀនល្បែងស៊ីសងខាងលើបាន សារភាពថាពួកគាត់គ្រាន់តែលេងកំដរការអផ្សុកប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី ចាត់ការបន្តតាមនីតិវិធី៕ តុង សីហា

aaaf


ចែករំលែក៖