ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវផ្សារញ៉ែ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ហើយសមត្ថកិច្ចក៏បានរួតរះបញ្ចេញរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ ។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមេសា អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវផ្សារញ៉ែ ខេត្តសៀមរាម ។ ករណីនេះ ប្រភពរាយការណ៍បណ្តាលមកពីផ្ទុះហ្គាល ។

សមត្ថកិច្ចខេត្តសៀមរាប រួមជាមួយរថយន្តពន្លត់អគ្គីភ័យផងដែរបានទៅដល់កន្លែងកើតហេតុអន្តរាគមន៍ភ្លាមៗ ៕ ប៊ុន រិទ្ធី

e (1) e (3) e (2)


ចែករំលែក៖