ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករ៉ឺម៉កកង់បីអូសជាង៣០ម៉ែត្របណ្តាលរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នកបើករ៉ឺម៉កបីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះកំពុងបើករឺម៉កកង់បីហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿងបានបើកមកឈប់បញ្ច្រាស់ បុកចំពីមុខពេញទំហឹងនិងអូសជាង៣០ម៉ែត្រ។

ហេតុការណ៍នេះ កើតនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងលិចរង្វង់មូលចោមចៅ៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1682 បើកចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះបើកបាន៥០ម៉ែត្រពីរង្វង់មូល រថយន្តបានឆ្លងមកខាងឆ្វេងដៃវិញ(បញ្ច្រាសទិសចរាចរណ៍) ហើយបានជ្រុលបុករ៉ឺម៉កកង់បីមួយគ្រឿង បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិ៤ ទិសដៅលិចទៅកើត និងអូសជាង៣០ម៉ែត្របណ្តាលអោយអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ រីឯរ៉ឺម៉កគៀបជាប់នៅខាងក្រោមរថយន្តតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះម្ចាស់រ៉ឺម៉កត្រូវបានរថយន្តបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងរ៉ឺម៉កកង់បី សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌរាយការណ៍ប្រគល់អោយទៅខាងជំនាញចរាចរណ៍រាជធានីវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ

image3 image4 image1 image2


ចែករំលែក៖