ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះលំនៅឋានពលរដ្ឋយ៉ាងតិច២ខ្នង ។
ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
នៅពេលនេះ សមត្ថកិច្ចបាននិងកំពុងចុះទៅអន្តរាគមន៍ផងដែរ ។
គេនៅមិនទាន់ដឹងពីមូលហេតុ និងការខូចខាតបណ្តាលមកពីអគ្គីភ័យនេះនៅឡើយទេ ៕ ប៉ឹម ពិន