ព័ត៌មានទាន់ហេតុការណ៍៖

ពេលយប់រត់ទៅប្រាប់បងស្រីថាមានគេដេញកាប់ សុំដេកផ្ទះជាមួយៗយប់ លុះព្រឹកឡើងប្រទះឃើញចង.កស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់រត់ឡើងលើផ្ទះបងស្រីទាំងយប់ និយាយប្រាប់ថា មានគេដេញតាមកាប់សម្លាប់ខ្លួន និងបានសុំបងស្រីដេកផ្ទះជាមួយៗយប់ ដោយគិតថាប្អូនប្រុសជាមនុស្សញៀនស្រាវង្វេងស្មារតីបងស្រីមិនបានចាប់អារម្មណ៍អ្វីឡើយ ក៏រៀបចំកន្លែងឲ្យដេក ។ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះព្រឹកព្រលឹមឡើងក៏ប្រទះឃើញប្អូនប្រុសចង.កស្លាប់ ។

ករណីនេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះរបស់ឈ្មោះ ប៉ិន ក្រេង ត្រូវជាបងបង្កើតជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ដរ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ិន រ៉េត ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុក កោះធំ ខេត្ត កណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ ប៉ិន ក្រេង ដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១ ប្អូនប្រុសរបស់គាត់បានរត់ឡើងលើផ្ទះហើយប្រាប់រូបគាត់ជាបងថា មានគេដេញតាមកាប់សម្លាប់ និងបានសុំដេកនៅផ្ទះជាមួយៗយប់ ។ ដោយដឹងថា ប្អូនប្រុសជាមនុស្សញៀនស្រានិងវង្វេងស្មារតី រូបគាត់ជាបងមិនបានចាប់អារម្មណ៍អ្វីឡើយ ហើយក៏បានរៀបចំចងមុងឲ្យប្អូនប្រុសដេក។ លុះព្រឹកឡើងស្រាប់តែប្រទះឃើញប្អូនប្រុសចង.កស្លាប់ ក៏រាយការប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យបានដឹង ។

ក្រោយពីបានទទួលព័ត៌មាននគរបាលផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹង ក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចជំនាញបបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់សោយសារចង.កធ្វើអត្តឃាតប្រាកដមែន ។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

se (1) se (5) se (4) se (3)


ចែករំលែក៖