ភ្នំពេញ ៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរឆ្នាំ២០១៧នេះ អាជ្ញាធររាជធានីភ្នំពែញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមនិងអាជ្ញាធរខណ្ឌ នឹងរួមគ្នាធ្វើសង្ក្រាននៅរមណី យដ្ឋានវត្តភ្នំដ៏អធឹកអធំ ដោយរៀបចំឲ្យមានល្បែងប្រជាប្រិយជាច្រើនមុខ ដើម្បីបង្ករលក្ខណៈផ្តល់ជូនប្រជាពលរដ្ឋនិងយុវជនរស់នៅទីក្រុងភ្នំពេញបានជួបជុំគ្នា នឹងបានចូលរួមទស្សនាលេងសមប្បាយកម្សាន្ត ដើម្បី អបអរសាទរថ្វាយទេវតាឆ្នាំថ្មីនៅរាជធានីភ្នំពេញនេះ។
ក្នុងពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៨ មេសា ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ សាលារាជធានីភ្នំពេញនឹងធ្វើពិធីរៀបចំសង្ក្រានដ៏សម្បាយមួយនៅរមណីដ្ឋានវត្តភ្នំ ដើម្បីឲ្យប្រជាពលរដ្ឋនិងយុវជននៅរាជធានីភ្នំពេញនិងអ្នកដែលមិនបានទៅស្រុកកំណើតមានឱកាសបានចូលរួម សម្បាយជួបជុំគ្នា ដូចមហាសង្ក្រាននៅអង្គវត្តដែរ។
លោកបន្តថា៖ ការវង្កើតឲ្យមានសង្ក្រាននៅរមណី យដ្ឋានវត្តភ្នំនេះ ដើម្បីបង្ករឲ្យមានភាពសប្បាយទៅតាមទំនៀមទំលាប់ប្រពៃណីដូនតាសម្រាប់ថ្វាយទេវេតាឆ្នាំថ្មី ដោយមានការរៀបចំល្បែងកម្សាន្តប្រជាប្រិយចំនួន១៦មុខ ដូចជាចោលឈូង បោះអង្គុញ ទាញព្រាត់ វាយឆ្នាំង ឡើងសរសរខ្លាញ់ លាក់កន្សែង មានតន្ត្រីសម្រាប់រាំកម្សាន្ត អាយ៉ៃ ចាប៉ីឆ្លងឆ្លើយជាដើម។ លោកបញ្ជាក់ថា ការសម្រេចបង្កើតសង្ក្រាននៅរមណីយដ្ឋានវត្តភ្នំ និង ការដាក់ឲ្យមានល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ ព្រោះវត្តភ្នំជាបេតិកភណ្ឌប្រវត្តិសាស្រ្ត និងជាកន្លែងចាប់កំណើតរបស់ទីក្រុងភ្នំពេញ។
លោកបញ្ចាក់ថា៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធិបួងសួង១ឆ្លងឆ្នាំនៅយប់ថ្ងៃទី១៣ ឆ្លងចូល១៤ នៅវេលាម៉ោង៣ និង១២នាទី គឺមានពិធីបួងសួង១ឆ្លងឆ្នាំរួមជាមួយនិងការដុតកាំជ្រួចដូចឆ្នាំមុនៗដែលធ្លាប់បានធ្វើផងដែរ។ ដូច្នេះ សូមអំពាវនាវប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយជាមួយសាលារាជធានីភ្នំពេញ ជាមួយខណ្ឌ សង្កាត់ ដើម្បីរៀបចំពិធីនេះឲ្យបានល្អ នោក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។
សូមបញ្ជាក់ថា ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរឆ្នាំ២០១៧នេះ មានរយៈពេល៣ ថ្ងៃគឺចាប់ ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ មេសា ដែលត្រូវបានរាជរដ្ឋាភិបាលអនុវញ្ញាតិឲ្យមន្ត្រីរាជការតាមស្ថាប័នក្រ សួង មន្ទីររបស់រដ្ឋ កម្មករ កម្មការនី តាមបណ្តារោងចក្រ ក៏ដូចវិស័យឯកជនផងដែរបានឈប់សំរាក ដើម្បី បានទៅជួបជុំបងប្អូនក្រុមគ្រួសារនៅតាមស្រុកកំណើត តាមប្រពៃណីវប្បធម៌របស់ខ្មែរ៕ សំរិត