ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ធ្លាក់ពីអគារកំពុងសាងសង់កម្ពស់៥ជានស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ: កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចធ័ម បន្ទាប់ពីធ្លាក់ពីលើអគារសំណង់សាងសង់មួយក្នុងកម្ពស់៥ជាន់ ពេលដែលកំពុងលើកដែកឡើងការដ្ឋាន កាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិព្រៃឈាង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានកើតហេតុខាងលើ ។

កម្មករសំណងម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៥ ដោយឈរលើរន្ទា ដើម្បីទាញដែកពីជាន់ផ្ទាល់ដីឡើងទៅលើ។ លុះមិនទាន់បានទាញឡើងផង ស្រាប់តែបាក់រន្ទាបណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីជាន់ទី៥មកដល់ដី ស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាត្រូវធ្លាក់ពីលើអគារស្លាប់ប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងទៀតឡើយទើបប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ប្រាថ្នា

កម្មករធ្លាក់១ កម្មករធ្លាក់២_1


ចែករំលែក៖