ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច និង២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីនាំគ្នាព្រួតវាយទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់ ខណៈកំពុងអង្គុយលេង កាលពី១៨និង៤០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនបង្កបានរត់គេចខ្លួនបាត់ លុះរហូតមកវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ប្រពន្ធជនរងគ្រោះក៏ប្រទះឃើញជនបង្កនៅក្នុងបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជួប មាឃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជូល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនបាត់នោះត្រូវបានគេស្គាល់ ១ ឈ្មោះ ជូ ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកម្មករសំណង់ និង២ ឈ្មោះ ជួបមេឃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបគាត់ និងឈ្មោះជួប មេឃ ធ្លាប់មានរឿងពីមុនយូរមកហើយ លុះថ្ងៃកើតហេតុ រួបគាត់ និងប្រពន្ធបានអង្គុយលេងនៅក្នុងផ្សារទួលពង្រ ក្រោយមក ស្រាប់តែឈ្មោះជួប មេឃ បាននាំបក្ខពួក២នាក់ផ្សេងទៀតមកព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ហើយគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស
លុះរហូតថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក ប្រពន្ធជនរងគ្រោះ ក៏បានឃើញជនដៃដល់នៅក្នុងបន្ទប់ជួល របស់គេទើបហៅបងប្អូនមកឃាត់ខ្លួន និងប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាននិយាយថាខ្លួន និងបក្ខពួកពិតជាបានព្រួតវាយទៅលើជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ