ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមិនសប្បាយចិត្តចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យផ្ដល់ទីតាំងឲ្យជនជាតិថៃ ប្រព្រឹត្តល្បែងស៊ីសងបាញ់កាំជ្រួច

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរាប់ រយនាក់នៅក្នុងសង្កាត់កូនក្រៀល ក្រុង សំរោង និងនៅស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យបាន និងកំពុងមិនសប្បាយចិត្ត ចំពោះអាជ្ញាធរខេត្តដែលបានផ្តល់ទីតាំង២កន្លែងដល់ជនជាតិថៃប្រព្រឹត្តល្បែងស៊ី សងបាញ់កាំជ្រួច ។

ការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋព្រោះតែពួកគាត់ព្រួយបារម្ភពីគ្រោះថ្នាក់ដោយសារគ្រាប់កាំជ្រួចពេលដុត និងមានក្លិនរំសេវសាយភាយបង្កផលប៉ះពាល់ ហើយ ពេលគ្រាប់កាំជ្រួចធ្លាក់មកចំផលដំណាំ និង ផ្ទះសម្បែងធ្វើឲ្យខូចខាតទៀតផង ។

កាលពីពេលកន្លងទៅប្រជាពលរដ្ឋរាប់ពាន់នាក់នៅស្រុកអន្លង់វែងបានស្នើដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស់ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជននៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែងឲ្យបិទល្បែងកាំជ្រួចនេះជាស្ថាពរមួយដងរួចហើយ ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅស្រុកអន្លង់វែងបានលើកឡើងថា ចាប់តាំងពីអាជ្ញាធរបានបើកឲ្យពួក ថៃបាញ់កាំជ្រួចមកពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីការសាយភាយរំសេវធ្វើឲ្យពួកគាត់មិនហ៊ានប្រើប្រាស់ទឹកនៅតាមដងអូរ ស្ទឹង ជាពិសេសទឹកភ្លៀងក៏មិនហ៊ាន ត្រងយកមកប្រើប្រាស់ដែរ ព្រោះខ្លាចមានជាតិពុលនៅលើដំបូលផ្ទះ ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង និង ស្រុកអន្លង់វែងសូមអំពាវនាវសាជាថ្មីដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមេត្តាជួយធ្វើអន្តរាគមន៍បិទល្បែងបាញ់កាំជ្រួចនេះផង ៕ ប៉ែន នួន

de (1) de (2) de


ចែករំលែក៖