ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយបំពង់ទុយយោហ្គាសក្បែរឡស្លរអាលុយមីញ៉ូមបណ្ដាលឲ្យផ្ទុះ ឆាបឆេះត្រូវមនុស្សប្រុស ស្រី៥នាក់ រងរបួសធ្ងន់នៅរោងចក្រផលិតហាឌីស

ចែករំលែក៖

ប៉ោយប៉ែតៈ បុគ្គលិក និងកម្មករ មនុស្ស ប្រុស ស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ ដោយសារធ្លាយបំពង់ទុយយោហ្គាស ក្បែរឡស្លរអាលុយមីញ៉ូម កាលពីវេលម៉ោង៨និង២៥នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅក្នុងរោងចក្រផលិតហាឌីស ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ម៉ូរិ ក្រេះ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ឥណ្ឌា (របួសធ្ងន់)បុគ្គលិករោងចក្រ

២.ឈ្មោះ សុង មេសា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែ (របួសធ្ងន់)បុគ្គលិករោងចក្រ

៣.ឈ្មោះ ស៊ុន ទង ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែ (របួសធ្ងន់) បុគ្គលិករោងចក្រ

៤.ឈ្មោះ ឈីម សុចាន់ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់)បុគ្គលិករោងចក្រ

៥.ឈ្មោះ ណូ វ៉ា ភេទ ប្រុស ជនជាតិខ្មែរ(របួសធ្ងន់)បុគ្គលិករោងចក្រ

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបញ្ជាក់ថា មូលហេតុដោយសារលេចធ្លាយប្រព័ន្ធបណ្តាញបំពង់ហ្គាស់ដែលនៅកៀកនិងឡស្លរអាលុយមីញូមបានបណ្តាលឲ្យផ្ទុះឆេះតែម្តង។

ការខូចខាតបណ្តាលឲ្យមានអ្នករបួសជាបុគ្គលិករោងចក្រចំនួន៥នាក់ ស្រីម្នាក់ ។ ខូចខាតឡរស្លរអាលុយមីញ៉ូមចំនួន2។ ដោយសារមានការអន្តាគម៍ពីកំលាំងអធិការក្រុងប៉ោយប៉ែត បានយកធុងម្សៅបាញ់របស់រោងចក្រទើបអគ្គីភ័យបានរលត់ជាស្ថាពរ ។

ចំណែកជនរងគ្រោះត្រូវបានបញ្ជូនកម្លាំងនគរបាលជាមួយអាជ្ងាធរជួយអន្តរាគមន៍ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ៕ វណ្ណា


ចែករំលែក៖