ក្លិប Birmingham City បានតែងតាំងលោក Harry Redknapp ជាអ្នកចាត់ការទូទៅថ្មីបន្ទាប់ពីលោកGianfranco Zolaសម្រេចចិត្តលាលែងចេញពីតំណែង។
អ្នកចាត់ការទូរទៅសញ្ជាតិអ៊ីតាលី Gianfranco Zolaបានលាលែង ពីតំណែងបន្ទាប់ពីក្រុមBirmingham City ចាញ់ក្រុមខ្សោយ Burton Albion ដោយលទ្ធផល 2-0 កាលពីថ្ងៃចន្ទ។ បរាជ័យនេះធ្វើឲ្យក្រុម Birmingham City ឈរលើក្រុមដែលត្រូវកាត់ចោលទៅលេងក្នុង League 1 តែ៣ពិន្ទុ ខណៈដែលនៅសល់តែ៣ប្រកួតទៀតសម្រាប់រដូវកាលនេះ។
ចំណែកលោក Harry Redknappពុំទាន់បានដឹកនាំក្លិបណាមួយ ឡើយបន្ទាប់ពីចាកចេញពីក្រុម Queens Park Rangers ក្នុងឆ្នាំ២០១៥។ អ្នកចាត់ការវ័យ៧០ឆ្នាំរូបនេះបានទៅដឹកនាំក្រុមជម្រើសជាតិចូដង់មួយរយៈពេលខ្លីកាលពីឆ្នាំមុន ហើយធ្វើជាទីប្រឹក្សាដល់លោក Darren Wassall នៅក្នុងក្លិប Derby County ៕ ដេវីត