ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទជនបរទេស ម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បម្រុងលួចទូរស័ព្ទដៃពីជនបរទេសម្នាក់ មិនទាន់បានសម្រេចផង ត្រូវម្ចាស់តាមទាន់ស្រែកថា ចោរៗ ត្រូវប្រពលរដ្នដេញចាប់បាននាំគ្នាវាយមួយដៃមួយជើង រងរបួសយ៉ាងដំណំទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា នៅក្បែរវិមានឯករាជ្យ នៅចំណុចផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ១មានឈ្មោះ ភិន ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាដក ។

សមត្ថកិច្ចប្រាប់ថា ជនបរទេសម្នាក់ទុកទូរស័ព្ទដៃនៅលើបង់ ហើយក៏បានយកកាមរ៉ាដើរថត មួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យធ្វើសកម្មភាពបម្រុងលួចទូរស័ព្ទដៃ ពេលនោះម្ចាស់គេឃើញទាន់ស្រែកថាចោរៗ ប្រជាពលរដ្នដេញចាប់បាននាំគ្នាវាយមួយដៃមួយជើងរងរបួសយ៉ាងដំណំ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាត់ការទៅតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖