ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធសារធាតុញៀនតាមដីកាចៅក្រម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កំលាំងជំនាញរបស់អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលបឹងកន្ទួត ឃាត់ខ្លួនបុរសម្នាក់ ដោយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើអនុវត្តឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែនយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងអនុវត្តន៍ខាងលើនេះឈ្មោះ មន រ៉ាវុធ ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជជក ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់(កន្លែងឃាត់ខ្លួន)។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ បន្តថា ការដែលកម្លាំងឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៤៧ ដបនខ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ដោយចោទពីបទ៖ (ជូញដូរ,រក្សាទុក,សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ចេញដោយលោក រស់ ផូរា ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលជនសង្ស័យខាងលប្រព្រិត្តនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

លោក វរសេនីយ៍ត្រី អធិការរងបន្តទៀតថា ចំពោះករណីជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនតាមដីកាខាងលើ បានរាបចំនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖