ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃពីបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់បានសម្រេចតែរត់មិនរួច។បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង២០ ថ្ងៃ២១ខែមេសាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨២សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក, ឈ្មោះ វា៉ត វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក និងឈ្មោះ វណ្ណា សុីថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក ។

រីឯជនរងគ្រោះ មានឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ ១៨ មុខរបរសិស្ស ស្នាក់នៅម្ដុំវត្តកុសល។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ បានលឺតាមវិទ្យុទាក់ទងថា មានចោរឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់ដែលជិះមូ៉តូមា៉កzoomer X ពណ៌ខ្មៅស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ 1FB.9863បានសម្រេច នៅចំណុចកើតហេតុខាងលើ ជនសង្ស័យ២នាក់ជិះម៉ូតូមា៉កវេវពណ៌ក្រហម ពាក់ផ្លាលេខភ្នំពេញ 1CT5948 មកខណះពេលនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាកំពុងល្បាតបានដេញចាប់បានភ្លាមៗតែមង្ត ។

ក្រោយកើតហេតុជនសង្ស័យរួម នឹងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ៧មករា បាននាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌទួលគោក ដើម្បីចាក់ការតាមច្បាប់ ។

ចំណែកទូរសព្ទដៃម៉ាក iPhone 6s ផ្លើស ពណ៌ផ្កាឈូក ត្រូវសមត្ថកិច្ចបានដកហូត និងប្រគល់ឲ្យជនរងគ្រោះវិញ ៕ ស រស្មី


ចែករំលែក៖