ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានឃាត់ខ្លួនជនជាតិចិន៥នាក់ និងខ្មែរម្នាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជីក កកាយយករ៉ែមាសខុសច្បាប់ នៅស្រុក លំផាត់ ។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃ ស្រុក លំផាត់ សហការជាមួយកម្លាំងនគរបាល អធិការដ្ឋានស្រុកលំផាត់ ចុះស្រាវជ្រាវ ករណីឈូសឆាយដីយករ៉ែមាសនៅ ចំណុច អូរល្វាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យ ឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ឃាត់ ខ្លួនបានជន ល្មើសភេទប្រុសចំនួន៦នាក់ ក្នុងនោះ មានជនជាតិចិន៥នាក់ និងខ្មែរ១នាក់ ព្រមទាំងរឹបអូសបានអាអិុចមួយគ្រឿង និងរថយន្តឡិចស៊ីសមួយគ្រឿង ។
លោកអធិការស្រុកលំផាត់បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមេសាថា ក្រោយពីចុះបង្ក្រាបករណីជីកកាយដីយករ៉ែមាសខុស ច្បាប់ខាងលើនេះ គ្រឿងចក្រ(អាអិុច) និង រថយន្តឡិចស៊ីស ត្រូវយកទៅរក្សាទុក នៅប៉ុស្តិ៍ដែនជម្រក ចំណែកជនល្មើសទាំង ៦នាក់ នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ក្រោយពី បំពេញនីតិវិធីរួច ៕ ហេង នរិន្រ្ទ