ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញគ្រឿងញៀនប្រើប្រាស់អនីតិជនជាឧបករណ៍នៃការចរាចរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេឧស្សាហ៍សង្កេតឃើញថា ឈ្មួញគ្រឿងញៀនបានប្រើប្រាស់ល្បិចថ្មី ពោលគឺ ប្រើប្រាស់អនីតិជនជាឧបករណ៍នៃការចរាចរគ្រឿងញៀនខុសច្បាប់ ។ មជ្ឈដ្ឋានមួយចំនួន យល់ថា សកម្មភាពនេះ ជាការបំផ្លាញសង្គម និង អនាគតរបស់ក្មេងៗយ៉ាងធ្ងន់ធ្ងរបំផុត ។

កម្លាំងនគរបាលខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បានឃាត់ខ្លួនក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតបានគ្រឿងញៀនចំនួន២២កញ្ចប់ នៅចំណុចប្លុករោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក។

ពាក់ព័ន្ធបញ្ហានេះ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៥ ខែមេសា ថា ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ តែជាកម្មវត្ថុនៃការអប់រំនិងស្តារនីតិសម្បទា។

អ្នកនាំពាក្យដែលមិនរើសអើងអ្នកសារព័ត៌មាន ថ្លែងបន្តថា ករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ជូនក្មេងទៅអប់រំនិងស្តារនីតិសម្បទា តាមការឯកភាពរបស់ព្រះរាជអាជ្ញា ៕ ចេស្តា


ចែករំលែក៖