ព័ត៌មានទាន់ហេតុការណ៍៖

HDR display ដំបូងរបស់ Dell មានគោលបំណងផ្តោតទៅលើ video editors

ចែករំលែក៖

HDR10 និង Dolby Vision គឺជាស្តង់ដារប្រកួតប្រជែងសំខាន់ពីរសម្រាប់ dynamic range displays ដ៏អស្ចារ្យ ។ ឥឡូវនេះ Dell បានប្រកាស HDR10-compliant display ជាមួយនិង Dell UltraSharp 27 4K HDR ម៉ូនីទ័រ របស់ខ្លួនជាលើកដំបូង។ ក្រុមហ៊ុន Dell ក៏បានបង្ហាញ device ថ្មីនេះ នៅឯសមាគមជាតិនៃអ្នកផ្សព្វផ្សាយ (NAB) រួមជាមួយនឹងម៉ូនីទ័រ UltraSharp ពីរផ្សេងទៀត និង កន្លែងការងារកុំព្យូទ័រនានា សំរាប់រូបភាព វីដេអូ និង VR production មានគុណភាពខ្ពស់។

ខណៈពេលនេះដែល លក្ខណៈពិសេស 4K ដែលមើលទៅមានរាងកោង និង HDRរបស់វា មាន contrast ប្រសើរជាងមុនជាមួយនឹង brightness និង ពណ៌រស់រវើកទៅលាយជាមួយគ្នា ។ រីឯម៉ូនីទ័រទំហំ 27 អ៊ីញថ្មីរបស់ក្រុមហ៊ុន Dell ដែលមានអ្នកជំនាញផ្នែកច្នៃប្រឌិតបានពិនិត្យ និងកែសម្រួល HDR content ហើយវាក៏បាន support នឹងស្តង់ដារកម្មវិធីកម្សាន្តដូចជា NVIDIA Shield និង Xbox One S PlayStation 4 ។ ក្រុមហ៊ុន Dell បានបង្ហាញពីផលិតផល 2ប្រភេទដែលមាននៅ CES នោះគឺ the Precision 5720 និង All-in-One workstation PC សម្រាប់អ្នកបង្កើតមាតិកាឌីជីថលនិង ផ្ទាំងក្រណាត់Dell។ ឧបករណ៍ ថាច់ស្គ្រីនទំហំ 27 អ៊ីញរបស់ខ្លួន ដែលបានកំណត់ទទួលយកនៅលើឧបករណ៍ Wacom សំរាប់ digital artists ។

អ្នកនឹងអាចទិញអេក្រង់ថ្មីរបស់ក្រុមហ៊ុន Dell នៅ Dell.com នៅអាមេរិកនៅថ្ងៃទី 23 ខែឧសភា ហើយវានឹងលក់ក្នុងតំលៃ $ 1,999.99។ ពិតប្រាកដ​ណាស់ប្រសិនបើអ្នកចង់បានអេក្រង់ 4K ប៉ុន្តែមិនត្រូវការ HDR នោះ ម៉ូនីទ័រស្តង់ដា 4K ទំហំ 27 អ៊ីញរបស់ក្រុមហ៊ុន Dell គឺមានតម្លៃសមរម្យជាង $ 550 តែប៉ុណ្ណោះ ៕ ហេង លក្ខិណា


ចែករំលែក៖