ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក រឹបអូសទូហ្កេមបាញ់ត្រីខុសច្បាប់ពីរគ្រឿងយកទៅកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ: គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយលោក ទៀវ សំអឿនអភិបាលរង និងក្រោមការបញ្ជាផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណ:អភិបាលខណ្ឌទួលគោក បានចុះបង្រ្កាប ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលកំពុងពង្វក់ស្មារតីសិស្សសាលា និងយុវជនមួយចំនួនឲ្យភ្លេចការសិក្សា និងបំផ្លាញទ្រព្យសម្បត្តិម្តាយឪពុកនិងអាណាព្យាបាល ដោយដកហូតទូហ្គេមបាញ់ត្រី២គ្រឿង និងមានបានឃាត់ខ្លួន អ្នកទៅលេងហ្គមនៅទីនោះទេ ។

ការចុះបង្ក្រាបទីតាំងល្បែងហ្គេមស៊ីសងមយយកន្លែងនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ១២ ផ្លូវ២២៦ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រី្តសាលាខណ្ឌទួលគោកមួយរូបបាននិយាយថា ក្នុងការបង្ក្រាបនេះដែរ កម្លាំងបានរកឃើញទូរហ្គេមបាញ់ត្រីចំនួន២ទូរួចរឹបអូសយកទៅរក្សាទុកនៅសាលាខណ្ឌរង់ចាំវាយកម្ទេចចោលនៅពេលខាងមុង។ ចំពោះទីតាំងលួចបើកល្បែងហ្គេមខុសច្បាប់នេះវិញ ត្រូវបានអាជ្ញាធរមានវិធានការធ្វើកំណត់ហេតុ បិទឈប់ឲ្យធ្វើអាជីវកម្មតទៅទៀត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីបន្ទាប់ពីអាជ្ញាដែនដីហាមប្រាមម្តងហើយម្តងទៀតនៅតែមិនព្រមស្តាប់៕ ប្រាថ្នា


ចែករំលែក៖