ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវកូនក្រមុំរាំជាន់ជើងភ្ញៀវកូនកំលោះផ្ទុះ ហិង្សាចាក់គ្នាស្លាប់ផ្អើលពេញភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អំពើហិង្សាចាក់សម្លាប់ គ្នាមួយបានផ្ទុះឡើងនៅក្នុងពិធីមង្គលការ រវាងភ្ញៀវកូនក្រមុំនឹងកូនកំលោះបណ្តាល ឲ្យភ្ញៀវកូនកំលោះស្លាប់នៅក្នុងថ្លុកឈាម ហើយជនដៃដល់បានរត់គេចខ្លួន។ ករណី ចាក់សម្លាប់គ្នានៅក្នុងពិធីមង្គលការខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្នុងភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីភ្ញៀវកូនក្រមុំបានឲ្យ ដឹងថា ជនរងគ្រោះដែលត្រូវជនដៃដល់ ចាក់ឲ្យស្លាប់ឈ្មោះ អ៊ុំ នាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ រីឯជនដៃដល់ដែលគេដឹងថា ជាភ្ញៀវខាង កូនកំលោះឈ្មោះមឿក បញ្ញា ហៅអាញ៉ូយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឫស្សី វាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា នៅក្រោយពីមានករណីចាក់សម្លាប់គ្នានេះសមត្ថកិច្ចបានឃាត់ខ្លួនបក្ខ ពួកជនដៃដល់ចំនួន៤នាក់ បញ្ជូនទៅសាក សួរ។ បក្ខពួកជនដៃដល់ត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ សុខ ស៊ីណារ៉ាល់ ភេទប្រុស អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ ឃឹម សុខរ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ, ទី៣-ឈ្មោះ ហោ ចាន់ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ និង ទី៤-ឈ្មោះ គូ ប៊ុនរ៉ុង ភេទប្រុស អាយុ២២ ឆ្នាំ ទាំង៤នាក់នេះរស់នៅ នៅភូមិឫស្សី វាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើតាមអ្នកភូមិបានឲ្យដឹងថា នៅមុន ពេលកើតហេតុនៅក្នុងពិធីមង្គលការកូន កំលោះកូនក្រមុំបានដំណើរទៅដោយរលូន ចាប់តាំងពីព្រឹកព្រលឹមរហូតដល់បញ្ចប់ ពិធីកាត់សក់។ លុះដល់រសៀលថ្ងៃដដែល កូនកំលោះកូនក្រមុំរៀបចំទទួលភ្ញៀវទាំង សងខាងចូលទៅពិសាអាហារដោយទឹក មុខសប្បាយរីករាយ និងលើកកែវជល់ចុះ ឡើងមិនប្រកាន់ភ្ញៀវពីខាងណានោះទេ។ ប៉ុន្តែរហូតដល់ម៉ោងជាង៩យប់ក្រោយពិធី កាត់ផ្លែឈើអ្នកចូលរួមម្នាក់ៗស្ថិតក្នុង សភាពស្រវឹងរៀងៗខ្លួន ហើយតន្ត្រីក៏បាន ប្រគុំឡើងដោយប្រគុំបទរាំវង់ រាំក្បាច់ និង ឡាំលាវ និងមានការប្រកាសពីម្ចាស់កម្ម វិធីអញ្ជើញភ្ញៀវឡើងរាំកម្សាន្តផងដែរ។ នៅពេលនោះភ្ញៀវចូលរាំបានមួយសន្ទុះ ស្រាប់តែផ្ទុះអំពើហិង្សាឡើងតែម្តង គ្រា ដែលភ្ញៀវខាងកូនក្រមុំមិនមានចេតនារាំ ប៉ះ ឬជាន់ជើងភ្ញៀវកូនកំលោះនោះទេ ដោយសារតែស្រវឹងស្រា។ គ្រានោះក្រុម ជនដៃដល់ក៏បានព្រួតគ្នាវាយតប់និងចាក់ ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់តែ ម្តង ។

មន្ត្រីជំនាញបានបញ្ជាក់ថា ជនដៃដល់ បានប្រើដែកឆាបចាក់ជនរងគ្រោះចំទ្រូង បណ្តាលឲ្យស្លាប់នៅក្នុងពិធី រួចជនដៃដល់ បានរត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចបាននិង កំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោស តាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖