ភ្នំពេញៈ បុរសក្រីក្របែបអនាថាម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបរិវេណវត្តទឹកថ្លា ស្ថិតក្នុង សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកមិញនេះ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ដែលមហាជនខ្លះបានអះអាងថា បុរសដែលស្លាប់មានជម្ងឺហើយត្រូវបានគេដឹកតាមម៉ូតូយកមកប្លុងចោលនៅទីនេះ១ថ្ងៃមុនពេលស្លាប់ ។
សាកសពជនអនាថា ខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ដែលតាមការប៉ាន់ស្មាន គេមានអាយុប្រហែលក្រោម៣០ឆ្នាំ អាចជាអតីតក្រុមអ្នកលេង និងជាអ្នកសេពថ្នាំញៀនផងដែរព្រោះមានចាក់សាក់នៅលើដងខ្លួនដែលនិមិត្តសញ្ញាបែបនេះភាគច្រើន ជាជនប្រភេទខាងលើ ដោយសារខ្វះចំណេះដឹង គ្មានមុខរបរ។
តាមប្រសាសន៍របស់លោកតា ម្នាក់ឈ្មោះសោម សារ៉េត អាយុ៨៤ឆ្នាំ បានអោយដឹងថា កាលពីថ្ងៃម្សិលមិញ គាត់បានឃើញបុរសម្នាក់នេះដេកនៅទីនេះ ហើយគាត់អាណិតក៏បានយកបាយទឹកទៅអោយគេបរិភោគ តែគេមិនបរិភោគមិនកើតឡើយ លុះព្រឹកឡើងទៅមើល ក៏ស្រាប់តែឃើញស្លាប់បាត់ទឹកហើយ។
ប្រភពពត៌មានពី ប្រជាពលរមួយចំនួនធ្វើដំណើរ ឆ្លងកាត់ទីនោះបាននិយាយថា សាកសពបុរសម្នាក់នេះ កាលពីម្សិលមិញ ឃើញគេដឹកតាមម៉ូតូមកដាក់នៅវត្តទឹកថ្លានេះស្មានតែមករកលោកស្តោចទឹកលើករាសីកុំអោយឈឺ តែព្រឹកឡើងឮថា ស្លាប់ដេកលើដីក្នុងបរិវេណយ៉ាងកំសត់។
សាកសពបុរសអនាថា ដ៍កំសត់ខាងលើនេះ កំពង់ដំកល់ទុកនៅត្រង់ទីបច្ឆា ដើម្បីរង់ចាំក្រែងមានក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ តែទំនងជាមិនមានអ្នកណាមកទទួលយកសពនេះទេព្រោះតែភាពក្រីក្រ គ្មានទាំងលុយធ្វើបុណ្យនិងបូជាសពផង ទើបគេយកមកប្លុងចោលអោយស្លាប់នៅក្នុងវត្តជាបន្ទុករបស់ព្រះសង្ឃ ត្រូវចាត់ចែងបូជាធ្វើបុណ្យជំនួសគ្រួសារសពបើមិនដូច្នេះនឹងស្អុយ៕ តុង សីហា