ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះចុះបើកផ្លូវជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវនិងសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ បណ្តឹងរបស់ប្រជា ពលរដ្ឋរស់នៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ប្តឹងក្រុមហ៊ុនផានអ៉ីម៉ិច និងក្រុមហ៊ុនហេងលី ករណីធ្វើរបងបិទផ្លូវសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះប្រ ជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៣ មានការសាទរយ៉ាង ខ្លាំង ទៅនឹងចំណាត់ការ របស់ឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីកម្មនិងសំណង់ ដែលសម្រេចអោយបើកផ្លូវលំឡើងវិញ ។

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ច ចម្រុះមកពីក្រសួងរៀបចំដែនដី , មន្ទីររៀបចំដែនដីនគរូប នីយកម្មនិងសំណង់រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារ អំពៅ បានចុះអនុវត្តតាមការ សម្រេចរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ដើម្បីបើក ផ្លូវលំអោយប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ។ ជាលទ្ធផលជំហានដំបូងក្រុមការងារបើកផ្លូវបានត្រឹមតែនៅក្នុងសង្កាត់វាលស្បូវតភ្ជាប់មកសង្កាត់ព្រែកប្រាប៉ុណ្ណោះដោយឡែកផ្លូវលំ នៅក្នុងសង្កាត់ព្រែកថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនហេងលី កម្លាំង ចម្រុះមិនទាន់វាយរបងដី លោក ហេងលី ដើម្បីបើកផ្លូវ នោះឡើយទោះ ជាមានប្រជាពលរដ្ឋលើកគ្នាមកទៀមទាអោយវាយរបងដើម្បីបើកផ្លូវឡើងវិញ ក៍សមត្ថកិច្ចទាន់ សម្រេចដែរ ។

បន្ទាប់ពីកម្លាំងចម្រុះចុះទៅ កាន់ទីតាំងដីមានទំនាស់ លោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៉ីម៉ិច បានអោយមេការដែលមើលការខុសត្រូវលើដីរបស់ក្រុមហ៊ុនយកគ្រឿងចក្រមកកាយដីដើម្បីតភ្ជាប់ផ្លូវលំឡើងវិញព្រោកន្លងមកត្រូវបានកាយផ្តាច់ដើម្បីកុំអោយប្រជាពលរដ្ឋឆ្លងកាត់ ។ ជាមួយគ្នានេះដែរលោកស្រីស៊ុយសុផាន បានកាន់ប្លងដីយកទៅបង្ហាញដល់ក្រុមការងារចំពោះកិច្ចនិងអ្នកសារពត៍មាន ដោយលោកស្រីស៊ុយ សុផាន បញ្ជាក់ថាលោកស្រីមានប្លងត្រឹមត្រូវគឺគ្មានផ្លូវលំនោះឡើយ តែបើរដ្ឋត្រូវការលោកស្រីនិងបរិចាក់ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលទុកជាប្រយោជន៍រួម ។

ដោយឡែកលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកពត៍មានថា ផ្លូវលំ១ខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កន្លងមកផ្លូវនេះត្រូវបានបិទដោយក្រុមហ៊ុនផានអ៉ីម៉ិច តែឥឡូវត្រូវបាន ឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីកម្មនិងសំណង់ ចេញលិខិតអោយបើកផ្លូវឡើងវិញមានទទឹង១៦ម៉ែត្រ ដើម្បអោយប្រជាពលរដ្ឋប្រើប្រាស់ជាសម្បត្តិរួម ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក សារិន វណ្ណា ប្រធាន មន្ទីរនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានប្រាប់អ្នកយកពត៍មានដូច្នេះ គណៈកម្មាការចម្រុះចុះ មកនេះគឺចុះមកបើកផ្លូវជូនប្រជាពលរដ្ឋមិនមែនចុះមកដើម្បីអោយមានការតវ៉ានោះទេ ពោលគឺដោះស្រាយដោយសន្តិវិធីរវាងប្រជាពលរដ្ឋជាមួយនិងក្រុមហ៊ុន និយាយរួមក្រុមការងារនិងបន្តការដោះស្រាយវិវាទនៅតំបន់តទៅដើម្បីអោយចប់បញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៣អោយចប់តែម្តង ។

សូមបញ្ជាក់ក្រៅពីប្រជា ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងសង្កាត់ព្រែកប្រា សង្កាត់ វាលស្បូវ និងសង្កាត់ ព្រែកថ្មី ប្តឹងសុំបើកផ្លូវលំសាធារណៈប្រើប្រាស់ឡើងវិញនោះ ក្រុមហ៊ុនផានអ៉ីម៉ិចនៅជាប់បណ្តឹងរបស់ប្រជាពលរដ្ឋជាង១០០បណ្តឹងទៀតពាក់ព័ន្ធនិងជម្លោះដីធ្លីនៅក្នុងសង្កាត់ព្រែកឯងនិងសង្កាត់វាលស្បូវមិនទាន់ដោះស្រាយចប់នោះហើយអូសបន្លាយពេលជិត១០ឆ្នាំមកហើយ។

ដោយឡែកគណៈកម្មាការ ចម្រុះ ចុះមកបើកផ្លូវ ជូនប្រជា ពលរដ្ឋនៅពេលនេះមិនទាន់បានសម្រេច១០០ភាគ១០០នោះទេ គឺបើកបានតែផ្លូវលំនៅក្នុងសង្កាត់ព្រែកប្រានិងសង្កាត់វាលស្បូវ ដែលផ្លូវលំ១ខ្សែនេះត្រូវ បានក្រុមហ៊ុនផានអ៉ីម៉ិចបិទនិងកាត់ផ្តាច់មិនអោយប្រជាពលរដ្ឋឆ្លងកាត់ ចំណែកផ្លូវលំដែលត្រូវបើកអោយប្រជាពលរដ្ឋ១ខ្សែទៀតនោះមិនទាន់បើកទេ ព្រោះលោកហេងលីដែលជាម្ចាស់ដីធ្វើរបងថ្មបិទជិតតែម្តង ធ្វើ អោយគណៈកម្មការចម្រុះដកឃ្លាមកពិចារណាទើបចាត់ការនៅពេលក្រោយ ៕ សណ្តោស


ចែករំលែក៖