ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចាប់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំរោងចក្រឆ្នាំង តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រោយពីហៅឲ្យ ត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញៀនចំនួន១៥កញ្ចប់ជាប់នឹងខ្លួន។
មន្រី្តកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១-ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ រី ចក្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ក្នុងនោះដែរកម្លាំងកងរាជអាវុធហត្ថខណ្ឌដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ទុកជាភស្តុតាងផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕ ប្រាថ្នា