ព័ត៌មានទាន់ហេតុការណ៍៖

កូនទើបស្លាប់បាន៧ថ្ងៃ ឈ្លោះជាមួយប្រពន្ធមិនឈ្នះ គិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ បុរសវយ័ចំណាស់ម្នាក់ បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួនដោយគេសង្ស័យថាមានវិបត្តិក្នុងគ្រួសារបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ គន់ សុផលអាយុ៥៧ឆ្នាំ មុខរបរគ្រូទាយ និងជាអតីតព្រះចៅអធិការវត្ត ឫស្សីសាញ់ ស្នាក់ចំណុចកើតហេតុខាងលើ។

ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលឈានដល់បុរសនេះសម្រេចចិត្ត ចងក សម្លាប់ខ្លួន គឺដោយសារតែគាត់មានវិបត្តិគ្រួសារយ៉ាងខ្លាំង ព្រោះកូនប្រុសរបស់គាត់ទើបតែស្លាប់បាន៧ថ្ងៃ ហើយផ្គួបផ្សំថ្ងៃកើតហេតុគាត់ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធមិនឈ្នះផងនោះទើបគិតខ្លីធ្វើបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា បុរសខាងលើចងកនឹងក្រមាជាមួយដំបូលនៅក្នុងផ្ទះក្នុងអំឡុងមុនពេលគ្រួសារដឹងជាងមួយម៉ោង។ដូច្នេះសពបុរសខាងលើពិតជាបានចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័លើករណីឃាតកម្មអ្វីនោះទេហើយសមត្ថកិច្ចក៏បានប្រគល់សពបុរសខាងលើ ឲ្យក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានតែម្តង៕ ប្រាថ្នា


ចែករំលែក៖