ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ឯកស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩,៣០នាទី នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិរុស្ស៊ីចំនួន២នាក់ ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀននៅក្នុងលំនៅឋាន ព្រមទាំងចាប់យកបានថ្នាំញៀនកញ្ឆាក្រៀមទម្ងន់២,១គីឡូក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន២ និងបំពង់សម្រាប់ជក់ថ្នាំញៀន១។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១,ឈ្មោះKoldincev Boris ភេទប្រុស ឆ្នាំកំណើត ១៩៧៥ មុខរបរមិនច្បាស់លាស់ ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ២,ឈ្មោះPetrikee Diana ភេទស្រីឆ្នាំកំណើត១៩៨៧ ស្នាក់នៅផ្ទះជួលជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ៕ ឆ្លាម សមុទ្រ