ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បន្លំលួចកាបូបលុយត្រូវម្ចាស់គេទាន់នាំគ្នាដេញបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្លំលួចកាបូបលុយត្រូវម្ចាស់ និងមិត្តភក្តិតាមទាន់ នាំគ្នា ដេញតាមចាប់វាយម្នាក់ មួយដៃមួយជើងឡើងទ្រម ខ្លួន បង្កអោយមាន ការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនៅ ម្តុំបុរីកីឡា កាលពីវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងែទី៥ ខែឧសភា ឆ្នាំ២០១៧ ចំណុចកើត ហេតុនៅ តាមបណ្តោយ ផ្លូវ លេខ ២១៥ ម្តុំហាង លក់គ្រឿង សមុទ្ររីករាយ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យខាង លើមានឈ្មោះ ឡែច ចាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅមិន ពិតប្រាដក មុខរបរមិន ពិតប្រាដក ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយ ដឹងថា មុនពេលកើត គេបានឃើញ ជនសង្ស័យម្នាក់ មិនដឹងរត់មកពីណានោះទេ ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏មាន មនុស្ស មួយក្រុម បានរត់ មកពីក្រោយ ជនសង្ស័យខាង លើ ហើយបាននាំគ្នា ស្រែកថា ជួយចាប់ចោរលួច កាបូបលុយ ពេល ដែលប្រជាពលរដ្ឋ នៅក្បែរ នោះបាន លឺ ក៏បាន នាំគ្នារត់ ទៅជួយចាប់ ជនសង្ស័យ ខាងលើ ពេលដែល ប្រជាពលរដ្ឋរកចាប់ ជនសង្ស័យនោះ ជនសង្ស័យ ក៏បាន ទាញ ពូថៅ ចេញ មក ពីក្រោយខ្នង មកកាប់ ប្រហារ លើប្រជាពលរដ្ឋវិញ ប៉ុន្តែ ដោយ សារតែ ពេលនោះ ម្ចាស់កាបូប បានរត់ មកដល់ ទាន់ហើយ មានគ្នាច្រើនទៀត ក៏បាននាំ គ្នាត្រួយវាយ លើជនសង្ស័យ ម្នាក់មួយ ដៃមួយជើង បណ្តាល អោយជនសង្ស័យ ខាងលើរងរបួសធ្ងន់ ក្រោយពី ម្ចាស់កាបូបនិងមិត្តភក្តិនាំគ្នាវាយជនសង្ស័យ រួចហើយ ក៏បាន យក កាបូប ត្រលប់ ទៅផ្ទះវិញ

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្នានបាន ចុះមកដល់ កន្លែង កើតហេតុ ក៏បាននាំខ្លួន ជនសង្ស័យ ទៅសាក សួរនៅប៉ុស្តិ៍វាលវង់ក៏បានឆែក លើខ្លួនជនសង្ស័យ បានឃើញ វត្ថុតាងមួយ ចំនួនរួមមាន៖ ពូថៅចំនួន ១ កាបូបលុយ ដែលគ្មាន ប្រាក់ចំនួន ២ នឹង របស់ ប្រើប្រាស់ សំរាប់ជក់ថ្នាំញៀន មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖