ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ ភូមិចំនួន០៤និងសាលារៀន១ខ្នង ត្រូវជួបគ្រោះធម្មជាតិ ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៨៥ ខ្នងស្មើរនិង៨៥គ្រួសាររងការខូចខាត ដោយខ្លះរបើកដំបូល និងខ្លះទៀតរលំដួលដល់ដីមានទាំងសាលារៀនរបើកដំបូលនិង សាលាសង្កាត់ផងដែរ ។

គ្រោះធម្មជាតិបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងអស់នោះ បានកើតឡើងកាលពីរសៀលថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចភូមិគ្រួស ភូមិសំរោងជើង ភូមិសរោងកណ្តាល និងភូមិសំរោងត្បូង ស្ថិតក្នុងសង្កាត់ សំរោង ខណ្ឌព្រែកព្នៅ។

តាមរបាយការរបស់ចៅសង្កាត់សំរោងបានអោយដឹងថា ភូមិដែលត្រូវជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតមាន៖ ១/ ភូមិ គ្រួសមានចំនួន ៥៦ខ្នងរបើកដំបូល ២/ ភូមិ សំរោងជើងរងការខូចខាតផ្ទះអស់ចំនួន ១៧ខ្នង ៣/ ភូមិសំរោងកណ្តាលខូចអស់ចំនួន៥ខ្នង និងភូមិសំរោងត្បូងខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ៧ខ្នង ហើយរលំផ្ទះអស់ចំនួន៣ខ្នងផងដែរមានចំនួនសរុប ៨៥ខ្នង ក្នុងនោះក៏មានសាលារៀនបឋមសិក្សារបើកដំបូលអស់១ខ្នង សាលាសង្កាត់និងមន្ទីរបក្សត្រូវខ្យល់បោកបក់បណ្តាលឲ្យរបើកដំបូលក្បឿងអស់ចំនួន២០០ក្បឿងផងដែរ ។

ស្ថិតក្នុងហេតុការគ្រោះធម្មជាតិដែលបោកបក់ត្រូវចំផ្ទះប្រជាពលរដ្ឋនិងសាលារៀននោះមិនមានបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតដល់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាការខ្វះទីជម្រកតែប៉ុណ្ណោះ ៕ ព្រែកជ័យ


ចែករំលែក៖