ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ងាប់ក្របីញីឈ្មោល២ក្បាលនៅស្រុករំដួល និងស្រុកកំពង់រោរ៍

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់សត្វក្របីរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ស្រុក គឺស្រុករំដួល និងស្រុកកំពង់រោរ៍ ត្រូវរន្ទះបាញ់ងាប់កណ្ដាលវាលស្រែ គួរឲ្យរន្ធត់ត្រូវក្មេងឃ្វាលគោរាយការណ៍ដល់ម្ចាស់ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។

ហេតុការណ៍រន្ទះបាញ់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងស្រុករំដួល និងស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង ។

យោងតាមនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ចំពោះម្ចាស់ក្របីដែលត្រូវន្ទះបាញ់មានឈ្មោះ វ៉ាន់ ពុធ អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំខ្សែត្រ ស្រុក កំពង់រោរ៍ និងម្ចាស់ទី២ មានឈ្មោះកូវ ណុន អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុ គឺមានមេឃងងឹត និង ភ្លៀងធ្លាក់យ៉ាងខ្លាំង បន្ទាប់មកស្រាប់តមានរន្ទះបាញ់មួយឆ្វាច់លាន់ក្ឌាំងបណ្ដាលឲ្យអ្នកភូមិនាំគ្នារត់ចូលក្នងផ្ទះ សម្ងំ និងបិតទូរសព្ទ័គ្រប់គ្នា ។

ប្រមាណជាងមួយម៉ោងមេឃក៏រាំងភ្លៀង ស្រាប់តែមានក្មេងរត់មកត្រហេបត្រហបប្រាប់ម្ចាស់ក្របីថា រន្ទះបាញ់ងាប់ហើយនៅវាលស្រែខាងក្រោយ ។

បច្ចុប្បន្នសត្វក្របីត្រូវបានម្ចាស់ពន្លះសាច់ហាល និងចែកឲ្យអ្នកភូមិទុកធ្វើម្ហូបផងដែរ ៕ យឹម សុថាន


ចែករំលែក៖