ខេត្តរតនគិរី ៖ ឈើរាប់សិបកំណាត់ដឹកតាមរថយន្តកែច្នៃទៅក្បែរច្រករបៀងភ្នំ ក្រហម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកអូរយ៉ាដាវចាប់បញ្ជូនទៅទីបញ្ជាការអាវុធហត្ថស្រុក ដើម្បីពិនិត្យ ។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៧ នៅក្នុងព្រៃ ក្រុមហ៊ុន៧៤ ចម្ការកៅស៊ូ ស្ថិតក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនគិរី ដោយមានឈើ សរុប៤រថយន្តកែច្នៃ តែគេនៅមិនទាន់ដឹងចំនួនម៉ែត្រគូបប៉ុន្មាននៅឡើយទេ ។
មន្រ្តីអាវុធហត្ថស្រុកអូរយ៉ាដាវបាននាំយកឈើទាំងនោះបញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថហើយដែរ។ លោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវបានដឹងថា កាលពីបង្រ្កាបនេះក្រោមបញ្ជា ពីមេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ។
លោកបន្តទៀតថា ដោយអនុវត្ត តាមបញ្ជាយ៉ាងម៉ឺងម៉ាត់ កម្លាំងអាវុធហត្ថ តែងតែទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសព្រៃឈើតែម្តង។ លោក បន្តទៀតថា វត្ថុតាងរថយន្តដឹកឈើនឹងយកទៅទីបញ្ជាការកងរាជអាវុធខេត្ត ដើម្បី ចាត់ការតាមច្បាប់ ។
នៅក្រោយចាប់បានរថយន្តដឹកឈើទាំង៤គ្រឿងមានលេចឮព័ត៌មានថា មេប៉ុស្តិ៍ភ្នំ ក្រហម ជាអ្នកបើកដៃឲ្យមានបទល្មើស ចូលទៅប្រទេសវៀតណាមគឺចេញតាមច្រក របៀងភ្នំក្រហម ។
ជុំវិញព័ត៌មាននេះលោកយ៉ាតមេប៉ុស្តិ៍ ភ្នំក្រហមអ្នកសារព័ត៌មានមិនអាចសុំការ បំភ្លឺបានទេនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ៕ សហការី