ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមោទនភាព ខ.ភ.ម.អាចសរសេរ Software សម្រាប់គ្រប់គ្រងទិន្នន័យកងទ័ពទូទាំងប្រទេសបានដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពី អគ្គមេបញ្ជាការខ.ភ.ម.ទីចាត់ការបុគ្គលិក សិក្ខាកាមជំនាញគ្រប់គ្រងបុគ្គលិកចំនួន ១០៨នាក់ មកពីបណ្តាកងឯកភាព ចំណុះអគ្គបញ្ជាការខ.ភ.ម.ត្រូវបានអនុញ្ញាតឲ្យរៀនបំប៉នបន្ថែមលើជំនាញប្រើប្រាស់ទិន្នន័យ និងជំនាញដំឡើងបណ្តាញប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំនួនទ័ព តាមបែបប្រព័ន្ធព័ត៌មានវិទ្យាថ្មីទំនើប បញ្ចូលទៅក្នុងប្រព័ន្ធ Server ដែលទើបតែរៀបរៀងរួចរបស់ទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ក្រោមការដឹក នាំពីលោកឧត្តមសេនីយ៍ទោ ខៀវ សុខា នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ។

ពិធីនេះមានរយៈពេល២ថ្ងៃចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ ទោ ខៀវ សុខា បានឲ្យដឹងថា កាលពីមុន យើងគ្រប់គ្រងទិន្នន័យទ័ពត្រឹមតែឯកសារជាក្រដាស ក្រោយមកនៅលើកម្មវិធី Word និង Excel ដោយសម័យកាន់តែ ទំនើប មានការអភិវឌ្ឍមកដល់សព្វថ្ងៃការគ្រប់គ្រងព័ត៌មានរបស់កងទ័ពសំខាន់ ដូច្នេះ ហើយទើបថ្នាក់ដឹកនាំសម្រេចបង្កើតជា Software នេះឡើង ។

លោកបញ្ជាក់ថា ចំពោះលក្ខណៈពិសេស របស់ Server នេះមាន៣សំខាន់ៗគឺ ទី១-គ្រប់គ្រងទិន្នន័យទ័ពទាំងបរិមាណ និងគុណ ភាព, ទី២-គ្រប់គ្រងសម្ភារបច្ចេកទេសទ័ព និងទី៣-ការគ្រប់គ្រងបរិក្ខារបស់កងទ័ព ហើយកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត តាមភាពជាក់ស្តែងលើការងារនេះ ។

ឧត្តមសេនីយ៍ទោរូបនេះបន្ថែមថា នៅ ពេលរៀនចប់វគ្គនឹងចែក Computer Serverនេះ ទៅតាមបណ្តាកងឯកភាពចំណុះ អគ្គបញ្ជាការសម្រួលក្នុងការងារចំពោះ មុខដូចបណ្តាប្រទេសជឿនលឿន ដោយ ប្រើប្រាស់ធនធានផ្ទាល់ ហើយមានសុវត្ថិ ភាពដូចប្រទេសជឿនលឿន ។

លោក ខៀវ សុខា បន្តទៀតថា បច្ចុប្បន្ននេះយើងបានធ្វើដល់ជំហានទីមួយហើយ គឺ គ្រប់ទិន្នន័យទ័ពដោយប្រព័ន្ធព័ត៌មានវិទ្យានឹងបន្តធ្វើកិច្ចការឲ្យបានឆាប់ៗនាពេលខាងមុខ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំ ខ.ភ.ម.ឲ្យប្រើប្រាស់ទិន្នន័យថ្មីនេះ ទូទាំង ចំណុះអគ្គបញ្ជាការ បច្ចុប្បន្ននេះបានដាក់ឲ្យប្រើប្រាស់នៅទូទាំងអគ្គបញ្ជាការហើយ ដោយឡែកតាមបណ្តាកងឯកភាព និងនៅតាមបញ្ជាការដ្ឋានពេលរៀនចប់នឹងចែក Sever នេះជូន។

សូមបញ្ជាក់ថា ដោយមានការចូលរួម ឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនវៀតណាម ផ្តល់នូវកុំព្យូទ័រចំនួន១២គ្រឿងអាចយកវត្តមានតាមរយៈស្គេនម្រាមដៃ ហើយដោយ មើលពីចំណុចខ្វះខាត លើការគ្រប់គ្រង ទិន្នន័យកងទ័ពពីសម័យមុនការគ្រប់គ្រងមានលក្ខណៈជាក្រដាស ដូចនេះលំបាក ក្នុងការស្វែងរកនិងការបាត់បង់ដោយ ប្រការផ្សេងៗ ចាប់តាំងពីឆ្នាំ២០១៣មក ទីចាត់ការបុគ្គលិកបានខិតខំកែសម្រួលតាម រយៈទិន្នន័យថ្មីសម័យទំនើប ដោយ បញ្ចូលទៅក្នុងប្រព័ន្ធ Server ។ ដូចនេះ តាមបណ្តាកងឯកភាពទាំងអស់លែង ព្រួយ បារម្ភរឿងបាត់បង់ឯកសារទៀតហើយ ដោយមានការិយាល័យមួយសម្រាប់ថែ រក្សាឯកសារកងទ័ពទាំងអស់ គឺការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិព័ត៌មានវិទ្យា ទិន្នន័យនេះឲ្យដឹងលម្អិតពីប្រវត្តិរបស់យោ ធិនម្នាក់ ហើយក្រុមការងារនឹងខិតខំអភិវឌ្ឍខ្លួនជា បន្តបន្ទាប់ឲ្យទាន់បច្ចេកវិទ្យាសម័យទំនើបនេះ ៕ សុខដុម


ចែករំលែក៖