ព័ត៌មានទាន់ហេតុការណ៍៖

វិស័យអាណាចក្រមិនរីកចម្រើនវិស័យពុទ្ធចក្រក៏មិនរីកចម្រើនដែរ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានបញ្ជាក់ថា បើវិស័យអាណាចក្រមិនរីកចម្រើន វិស័យ ពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ ។

ការលើកឡើងបែបនេះ ក្នុងឱកាស ដែលលោកអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅ វត្តពោធិ៍កែវមានជ័យហៅវត្តពោធិ៍ ស្ថិត ក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមាន ជ័យ ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើន រូបទៀត ។

នាយឧត្តមសេនីយ៍បន្តទៀតថា ក្រោម ការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើ ឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំងដែលខុសពី របបខ្មែរក្រហម គឺវិស័យនានាត្រូវលុប បំបាត់ និងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ វត្តពោធិ៍កែវមានជ័យ ក៏ដូចជាវត្ត អារាមនានានៅក្នុងប្រទេសត្រូវបានក្លាយជាកន្លែងឃុំឃាំងមនុស្សជាឃ្លាំងដាក់ សម្ភារផ្សេងៗ និងបំបាត់មិនឲ្យមានព្រះ សង្ឃគង់នៅក្នុងវត្តនោះទេ ហើយក្រោយ ថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិ មានការស្តារវិញ បានធ្វើឲ្យវិស័យនានាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនោះគឺ វិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ ជាដើម ។

នាយឧត្តមសេនីយ៍ មាស សុភា បន្ថែមថា ស្របពេលប្រទេសមានការអភិ វឌ្ឍរីកចម្រើន មានជនអគតិ និងបក្ស នយោបាយខ្លះបានដើរញុះញង់បំផុសបំផុល មូលបង្កាច់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាថា ពុំបានធ្វើអ្វីនោះទេ ហើយត្រង់ ចំណុចនេះ នាយឧត្តមសេនីយ៍បានឆ្លើយ តបថា ប្រជាពលរដ្ឋខ្មែរមិនល្ងង់នោះទេ លោកចេះវិភាគថ្លឹងថ្លែងបានល្អណាស់ថា អ្នកណាជាអ្នកធ្វើ ហើយអ្នកណាជាអ្នក សន្យាហើយមិនធ្វើ ។

ជាក់ស្តែងកាលពីបោះឆ្នោតអាណត្តិមុន គេសន្យាថា បើកប្រាក់ខែឲ្យប្រជាពលរដ្ឋខ្មែរចាស់ៗម្នាក់ៗ១០ដុល្លារ ហើយឥឡូវ នេះគេសន្យា បើកប្រាក់ខែឲ្យម្នាក់ៗ២០ ដុល្លារ ហើយឃុំដែលឈ្នះឆ្នោតគេឲ្យ៥០ ដុល្លារ ដែលករណីនេះ គឺជាការបោកប្រាស់សុទ្ធសាធ១០ដុល្លារ មិនទាន់បានផង ថែម ទាំងប្រកាសឲ្យ២០ដុល្លារថែមទៀត បើ ផ្អែកលើបុណ្យបាបកម្មផលគេថា ភូតច្រើន ចាញ់អាត្មាប្រជាពលរដ្ឋក៏អស់ជំនឿទៀត ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង៧​ព្រឹកដល់ម៉ោង៣រសៀល ដើម្បីអភិវឌ្ឍ ឃុំ-សង្កាត់ ឲ្យកាន់តែរីកចម្រើនថែមទៀត​។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍បាន បំពាក់មេដាយដល់សប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានានៅវត្តពោធិ៍កែវមានជ័យ ព្រមទាំងចែកអំណោយដល់ ប្រជាពលរដ្ឋសិស្សានុសិស្ស ដែលបានចូល រួមផងដែរ ។

គួរបញ្ជាក់ថា វត្តពោធិ៍កែវមានជ័យ បានចាប់ផ្តើម សាងសង់កាលពីឆ្នាំ១៨៧៣ ដែលគិតរហូតមកដល់ពេលនេះ សាងសង់ បានចំនួន១៤៤ឆ្នាំហើយ ៕ សុខដុម


ចែករំលែក៖